អន្ដរជាតិ៖ មន្រ្តីរដ្ឋាភិបាលមួយរូប និយាយថា អ៊ុយក្រែនកំពុងរឹតបន្តឹងការការពារព្រំដែនរបស់ខ្លួនជាមួយបេឡារុស ដោយសារក្តីកង្វល់ថា រុស្ស៊ីអាចនឹងត្រៀមខ្លួនបើកការវាយប្រហារថ្មី។
លោក Yevhen Yenin គឺជាអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ុយក្រែន បាននិយាយប្រាប់ BBថា អ៊ុយក្រែននឹងពង្រឹងការការពារព្រំដែនរបស់ខ្លួនជាមួយបេឡារុស ដោយកងកម្លាំងប្រដាប់អាវុធ និងសម្ភារសឹក។
ការពង្រឹងព្រំដែននេះ បានធ្វើឡើងស្របពេលដែលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បំពេញទស្សនកិច្ចទៅកាន់ទីក្រុង Minsk ដើម្បីជួបពិភាក្សាការងារជាមួយប្រធានាធិបតីបេឡារុស លោក Alexander Lukashenko។ បេឡារុស មានព្រំដែនរួមជាមួយរុស្ស៊ី ក៏ដូចជាអ៊ុយក្រែន៕
