
អន្ដរជាតិ៖ លោកSerhiy Popko គឺជាប្រធានរដ្ឋបាលយោធាទីក្រុងគីវ និយាយនៅថ្ងៃអង្គារនេះថា មីស៊ីលផលិតនៅប្រទេសអ៊ីរ៉ង់ចំនួន ២៣គ្រាប់ ត្រូវបានបាញ់ដោយទាហានរុស្ស៊ី ក្នុងនោះ មីស៊ីល ១៨គ្រាប់ ត្រូវបានបាញ់ទម្លាក់ ។
ក្រុមអាជ្ញាធរ រាយការណ៍ថា មនុស្ស ២នាក់ បានរងរបួស ដែលជាចំនួនទាបខ្លាំងពេលដែលប្រជាពលរដ្ឋជាច្រើន កំពុងលង់លក់នៅពេលការវាយប្រហារកើតឡើង ទៅលើតំបន់ជនស៊ីវិល៕
