ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង អនុញ្ញាតឲ្យលោក ផៃ ស៉ីផាន ដឹកនាំសហការីចូលជួបសម្ដែងការគួរសម

2022/12/21 02:09:15 am        104

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យលោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអនុប្រធានសហគមន៍មិត្តប្រាសាទព្រះវិហារ ដឹកនាំសហការីចូលជួបសម្ដែងការគួរសម និងរំលឹកអនុស្សាវរីយ៍ និងស្នាដៃប្រកបដោយពលកម្មខ្ពស់ ជូនជាតិ និងមាតុភូមិរបស់ឧបនាយករដ្ឋមន្ដ្រី។

ថ្លែងក្នុងឱកាសនោះ លោក ផៃ ស៉ីផាន ក្នុងនាមតំណាង និងជួសមុខ សហគមន៍មិត្តប្រាសាទព្រះវិហារ រួមទាំងប្រជាពលរដ្ឋខ្មែរទាំងមូល សូមសម្ដែងនូវគុណូបការៈ ដ៏ជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងរបស់ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ដើម្បីបុព្វហេតុជាតិមាតុភូមិ។

លោក ផៃ ស៉ីផាន បានរំលឹកថា ឧបនាយករដ្ឋមន្ដ្រី មានកិត្តិយសអមការងារជាប្រចាំ និងជាសហការីដ៏សកម្មប្រកបដោយថាមពល និងភាពស្មោះស្ម័គ្ររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ក្នុងកិច្ចចរចានៅ ប្រទេសបារាំង ដែលជាគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលជាអគ្គស្ថាបនិកសន្តិភាព រហូត ដល់មានការចុះហត្ថលេខាព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីដំណោះស្រាយ នយោបាយរួមមួយ នៃជម្លោះប្រដាប់អាវុធនៅកម្ពុជា។

ការតស៊ូនយោបាយនេះ យើងខ្ញុំយល់ឃើញថា ក៏ជាចំណែកមួយ នៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែនផងដែរ។

លោកបន្ដថា ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានខិតខំប្រឹងប្រែង និងលះបង់ គ្រប់បែបយ៉ាង ពុះពាររាល់ឧបសគ្គនៅក្នុងវិស័យផ្លូវច្បាប់ និងនយោបាយយ៉ាងស្វិតស្វាញបំផុត ដែលមាន ថេរៈវេលាជិត៣ឆ្នាំ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣ នៅចំពោះមុខតុលាការយុត្តិធម៌អន្ដរជាតិ (ICJ)។

ក្នុងនោះដើម្បីរក្សា និងការពារ សាលក្រមសម្រេចរបស់ តុលាការ យុត្តិធម៌អន្ដរជាតិ ឆ្នាំ១៩៦២ ស្ដីពីអធិបតេយ្យភាពប្រាសាទ ព្រះវិហារ ដែលទទួលបានដោយជោគជ័យយ៉ាងត្រចះត្រចង់ជូនជាតិ និងមាតុភូមិប្រកបដោយមោទកភាព ខ្ពង់ខ្ពស់បំផុតរបស់ជាតិ ក្នុងកិច្ចការពារ បូរណភាពទឹកដី កម្ពុជា ដោយភាពម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល តាមរយៈសាលដីកា របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃទី១១ ខែវិច្ឆិកា ២០១៣។

បើតាមលោក ផៃ ស៉ីផាន, ឧបនាយករដ្ឋមន្ដ្រី ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ជាតិយើង ក្នុងការដាក់បញ្ចូលកម្ពុជា ជាសមាជិករបស់ ASEAN នៅថ្ងៃទី៣០ មេសា ១៩៩៩ តាមការណែនាំ និងសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ធ្វើឲ្យកម្ពុជាយើងក្លាយជាសមាជិកពេញសិទ្ធិ និងស្មើភាពគ្រប់ ជ្រុងជ្រោយ ជាមួយប្រទេសទាំងអស់ នៅក្នុងអាស៊ីអាគ្នេយ៍ ដែលធ្វើឱ្យកម្ពុជាមានតួនាទី កាន់តែសំខាន់ ឡើងថែមទៀតក្នុងតំបន់ និងលើឆាកអន្តរជាតិ។

នៅក្នុងបរិបទនេះ កម្ពុជាក៏បានបង្ហាញ នូវគោលនយោបាយអន្តរជាតិ ដោយភាពប៉ិនប្រសព្វ និងសម្របសម្រួលទទួលបានឯកភាព ដោយជោគជ័យ នៅក្នុងតំបន់ក៏ដូចជាប្រជាជាតិនៅក្រៅតំបន់ផងដែរ ក្នុងកិច្ចសម្រេចបានសេចក្តីថ្លែងការណ៍រួមរបស់ ASEAN ២០០២ (D.O.C) ស្តីពីការប្រតិបត្តិរបស់បណ្ដាភាគីពាក់ព័ន្ធ ក្នុងកិច្ចដោះស្រាយបញ្ហា សមុទ្រចិនខាងត្បូង ដែលកំពុងតែរួមគ្នាអនុវត្តបន្តរហូតមកដល់បច្ចុប្បន្ន។ នេះជាចំណុចដ៏មានសារសំខាន់ មួយចំនួនជាប្រវត្តិសាស្រ្ត ដែលបានកត់សម្គាល់ និងចងចាំ។

លោក ផៃ ស៉ីផាន ក៏បានគោរពសម្ដែងនូវអំណរគុណ និងគុណូបការយ៉ាងជ្រាលជ្រៅបំផុត គោរពជូនចំពោះ លោកឧបនាយករដ្ឋមន្រ្ដី និងសូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ៗជំនាន់ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មី សូមតាមបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន ឧបនាយករដ្ឋមន្រ្ដី និងលោកជំទាវ ព្រមទាំងកូនចៅ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី២០២៣ខាងមុខនេះ។

ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ក៏បានអរគុណដល់លោក ផៃ ស៉ីផាន និងសហការី ដែលបានមកជួប សម្ដែងការ គួរសម និងបានរំលេចឡើងនូវអ្វីដែលជាស្នាដៃ និងការលះបង់របស់លោក ដើម្បីជាតិ និងមាតុភូមិក្នុងរយៈកាលកន្លងមកនេះ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ក៏បានផ្ដល់នូវទស្សនៈទានល្អៗ និងចែករំលែកនូវអ្វីដែលជា បទពិសោធន៍ ការងាររបស់លោក ជូនលោក ផៃ ស៉ីផាន និងសហការី ដើម្បីធ្វើជាគន្លឹះសម្រាប់បំពេញការងារនៅពេលខាងមុខផងដែរ៕ អត្ថបទ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm