
ភ្នំពេញ៖ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅល្ងាចថ្ងៃទី២០ ខែធ្នូនេះថា យុទ្ធនាការធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋនៅតាមបណ្តាភូមិ និងតាមខ្នងផ្ទះក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល ២០ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺបានធ្វើជូនប្រជាពលរដ្ឋចំនួន ១៧៤៥៣នាក់។
លោកបន្តថា ស្ថានភាពប្រជាពលរដ្ឋអញ្ជើញទៅធ្វើដូចជាមិនមានការថមថយខ្លាំងទេ ទោះបីថយតិចតួច ប៉ុន្តែប្រជាពលរដ្ឋសម្រុកទៅធ្វើដូចតាំងពីថ្ងៃចាប់ផ្តើម។ អត្ថបទ៖ កុម្ភៈ




