កម្ពុជា​ទទួលបាន​ការ​សាទរ ក្រោយ​ជ័យជម្នះ ៣-២ លើ​ហ្វីលីពីន ក្នុងជំនួប​បើកឆាក​ពាន​ AFF

2022/12/21 05:16:33 pm        661

​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជាបានទទួល ៣​ពិន្ទុ​ពេញសម្រាប់​ការប្រកួត​បើកឆាក​ពូ​ល​ A ​នៃ​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​ (AFF Mitsubishi Electric Cup 2022) បន្ទាប់ពី​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន ៣-២ ​ល្ងាច​ថ្ងៃទី​២០ ខែធ្នូ​។​

​ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ជាខ្លាំងរហូត​ទទួលបាន​ការកោតសរសើ​រ​ជាខ្លាំង ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ផ្ញើ​សារ​ចូលរួម​អបអរសាទរ ចំពោះ​ជ័យជម្នះ​របស់​ក្រុម​គោព្រៃ​កម្ពុជា​នេះ​ផងដែរ។​ ​សម្រាប់​ជំនួប​ដ៏​ជក់ចិត្ត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ វគ្គ​ទី​១ ម្ចាស់ផ្ទះ​កម្ពុជាធ្វើបាន​យ៉ាង​ល្អ ដោយ​ការព្យាយាម​ដាក់​សម្ពាធ​លើ​គូប្រកួតរហូត​រកបាន ២​គ្រាប់​មុនដោយ​កីឡាករ​ ​រ៉ឹង ប៊ុន​ហៀ​ង នៅ​នាទី​១៦ និង​កីឡាករ អ៊​ន ចាន់​ប៉ូ​លីន នៅ​នាទី​ទី​២០ មុន​កីឡាករ​ Kenshiro Michael Lontok Daniels ​រកបាន ១​គ្រាប់​ឲ្យ​ហ្វីលីពីននៅ​នាទី​៤១។​

​ចូលដល់​វគ្គ​ទី​២ ហ្វីលីពីនបាន​ព្យាយាម​វាយបក និង​ដាក់​សម្ពាធ​លើ​កម្ពុជា​វិញ ខណៈ​ក្រោយ​បន្ដ​លេង​បាន ១០​នាទី ខ្សែប្រយុទ្ធ​វ័យ ២៧​ឆ្នាំ​ដដែលរកបាន​គ្រាប់​ទី​២ ឲ្យ​ហ្វីលីពីនតាម​ស្មើ​កម្ពុជា។ យ៉ាងណា​ក្រុម​គោព្រៃ​កម្ពុជានៅតែ​ព្យា​យាម​វាយ​សម្រុករហូត​រកបាន​គ្រាប់​នាំមុខ​ជាថ្មី ពី​ការ​តែ​ត​បញ្ចូល​ទី​របស់​កីឡាករ រ៉ឹង ប៊ុន​ហៀ​ង នៅ​នាទី​៥៩ ហើយក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ​ក្នុងការ​ប្រកួត​នេះដែរ។​ ​តាមរយៈ​ជ័យជម្នះ​នេះ គេ​ឃើញ​មាន​អ្នកគាំទ្រ​ជាច្រើនបាន​ភ្ញាក់ផ្អើលចំពោះ​ទម្រង់​លេង​របស់​កម្ពុជា ពិសេស​នៅ​វគ្គ​ទី​១ ដែល​កម្ពុជាបាន​គ្រប់​ដណ្ដប់ និង​ដាក់​សម្ពាធ​ខ្លាំង​លើ​ហ្វីលីពីន។ ហើយ​អ្វីដែល​ពិសេសគឺ​ក្រោយ​ចប់​ការប្រកួត​ភ្លាមៗ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ផ្ញើ​សារ​អបអរសាទរ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន ៣-២ ក្នុង​ជំ​នួន​បើកឆាក​ពានរង្វាន់​ជើងឯក​អាស៊ីអាគ្នេយ៍​ផងដែរ។​

​គួរ​ដឹងថា បន្ទាប់ពី​យកឈ្នះ​ហ្វីលីពីន​ក្នុង​ដី ក្រុម​គោព្រៃ​កម្ពុជានឹងត្រូវ​ធ្វើដំណើរ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ធ្វើការ​ប្រកួត​បន្ទាប់ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ីនា​ថ្ងៃទី​២៣ ខែធ្នូ​ខាងមុខ។ បន្ទាប់មក​ទើប​កម្ពុជា​ត្រូវ​បើកទ្វារ​ផ្ទះ​ជាថ្មី ទទួល​ក្រុម​ជម្រើសជាតិ​ប្រ៊ុយណេ​វិញនា​ថ្ងៃទី​២៩ ខែធ្នូ មុន​ការប្រកួត​បញ្ច​ប់ពូ​លជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ថៃនា​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៣ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        109
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm