Manchester United ប្រកាស​ពី​ការខាតបង់​ប្រាក់​ចំនូល ៧០​លាន​ផោន​ដោយសារ Covid-19

2021/04/27 09:59:58 am        28

​បាល់ទាត់៖ ​ក្លិប​បិសាច​ក្រហម Manchester United បាន​ប្រកាស​ពី​ការខាតបង់​ប្រាក់​ចំនូល ៧០​លាន​ផោន​របស់​ខ្លួន​អំឡុង​ពេល​ឆ្លង​រាតត្បាត​ជំងឺ Covid-19 គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មិថុនា​កន្លងទៅ​។ ​ការ​រក​ឃើញ​ពី​អត្រា​ប្រាក់​ចំនូល​ដែល​ខាតបង់​នេះ ធ្វើឡើង​ក្នុង​ការ​សរុប​ទិន្នន័យ​ហិរញ្ញវត្ថុ​របស់​ក្លិប​ប្រចាំ​រដូវ​កាល ២០១៩–២០២០ ដែល​បាល់ទាត់​អង់គ្លេស​ត្រូវ​បាន​រំខាន​ដោយសារ Covid-19​។

​​ប្រាក់​ចំនូល​របស់ Manchester United បាន​ធ្លាក់​ចុះ ១៨.៨% ស្មើនឹង ៦២៧.១​លាន​ផោន មក​ត្រឹម ៥០៩​លាន​ផោន តែ​ផ្នែក​នៃ​ការ​ខាត​បង់​នោះ​ក៏ដោយ​សារ Manchester United មិនបាន​បង្ហាញខ្លួន​នៅ UEFA Champions League ផង​ដែរ​។ ​បើ​មិន​មាន​ការ​រំខាន​ពី Covid-19 Manchester United បាន​ដាក់​ការ​ប៉ាន់​ប្រមាណ​ប្រាក់​ចំនូល​របស់​ខ្លួន ៥៨០​លាន​ផោន​។ ​លី​គ​បាល់ទាត់​អង់គ្លេស​បាន​ជាប់​គាំង​តាំងពី​ខែ​មីនា​ដោយ​សារតែ Covid-19 និង​បាន​ចាប់ផ្ដើម​ឡើងវិញ​នៅ​ខែ​មិថុនា​ ដោយ​គ្មាន​អ្នកគាំទ្រ​ទៅទៀត​។ ​ក្នុងចំណោម​នៃ​ការខាតបង់​ប្រាក់​ចំនូល​នេះ សិទ្ធ​ផ្សាយ​ផ្ទាល់​គឺជា​ការខាតបង់​ធំធេង​ជាងគេ ពោល​គឺ​ខាតបង់ ៤១.៩% ស្មើនឹង ២៤០.២​លាន​ផោន​ មកត្រឹម ១៤១.២​លាន​ផោន​។ ​ថ្មីៗ​នេះ Manchester United ទើបតែ​ប្រកាស​ពី​ការ​បន្ត​កិច្ចសន្យា ៦​ខែ​បន្ថែម​ជាមួយ​ដៃគូ​ឧបត្ថម្ភ​ក្រុម Chevrolet ដែល​នឹង​អស់​សុពលភាព​ចុង​ឆ្នាំ​២០២១៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        300
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        373

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm