ចាន់ វឌ្ឍនាកា អរគុណ​ការ​លះបង់​ដ៏​ធំធេង​របស់​ក្រុម​កងទ័ព​អាវ​ស​ដើម្បី​សង្គមជាតិ​

2021/04/27 09:59:58 am        281

​បាល់ទាត់៖ កីឡាករ ចាន់ វឌ្ឍនាកា បាន​សម្ដែង​នូវ​ការ​អរគុណ​យ៉ាង​ក្រៃលែង ចំពោះ​ក្រុម​គ្រូពេទ្យដែល​ជា​ក្រុម​កងទ័ព​អាវ​ស និង​កងកម្លាំង​ទូទាំង​ប្រទេសដែល​បាន​លះបង់​ដ៏​ធំធេង ដើម្បី​បេសកកម្ម​ជួយ​សង្គមជាតិក្នុង​ដំណាក់កាល​រីក​រាលដាល​ខ្លាំងនៃ​ជំងឺ​កូ​វីដ​-១៩។​

​សមាជិក​ក្លិប​បឹងកេត​រូប​នេះតែងតែ​បង្ហោះ​សា​ជារឿយៗ ដើម្បី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋចូលរួម​អនុវត្ត​វិធានការ​ផ្សេងៗ ដែល​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា​នេះ គេ​ក៏បាន​បង្ហោះ​សារ​ថ្មី​មួយទៀត ដែល​បង្កប់​អត្ថន័យ​លើកទឹកចិត្ត​ក្រុម​កងទ័ព​អាវ​ស រួម​ទាំង​ការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅផ្ទះ អំឡុង​ពេល​រាជរដ្ឋាភិបាល​កម្ពុជាសម្រេច​ចេញ​វិធាន​ការ​បិទ​ខ្ទប់​ផង​ដែរ។​ ​ខ្សែប្រយុទ្ធ​ដ៏​មាន​ប្រជាប្រិយភាព​ដដែល បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ពួក​យើង​អាច​នៅផ្ទះ​បាន តែ​ពួកគាត់​មិន​អាច​ទេ ពួក​យើង​អាច​សម្រាក​នៅផ្ទះ​បាន តែ​ពួកគាត់​ត្រូវ​ធ្វើការ ពួក​យើង​មានគ្រួសារ ពួកគាត់​ក៏​មាន​គ្រួសារ​ដូច​យើង​ដូចគ្នា​” ។ ពួក​យើង​ត្រង់​នេះ វឌ្ឍនាកា សំដៅ​លើ​ប្រជាពលរដ្ឋ​ទូទៅ ខណៈ​ពួកគាត់​គេ​សំដៅ​លើ​ក្រុម​គ្រូពេទ្យ និង​កងកម្លាំង​ទូទាំង​ប្រទេស ដែល​បាន​បំពេញភារកិច្ច​ឥត​សម្រាកទោះបី​យប់ ឬ​ថ្ងៃ។

ដូច្នេះ​កូនប្រុស​ឯកឧត្តម ចាន់ ចេស្ដា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អគុណ​ក្រុម​គ្រូ​ពេទ្យ និង​កងកម្លាំង​គ្រប់​រូប ហើយ​បាន​ផ្ញើ​សារ​លើកទឹកចិត្ត សម្រាប់​ការ​លះបង់​ដ៏​ធំធេង​នេះ​ទៀត​ផង។​ ​គួរ​បញ្ជាក់​ថា ដោយសារ​ការ​រីក​រាល​ដាល​ខ្លាំងនៃ​ជំងឺ​កូ​វីដ​-១៩ បាន​បង្ខំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ចេញ​វិធាន​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ រួម​ទាំង​បម្រាម​គោចរ​ផ្សេងៗ។ ទន្ទឹម​ជាមួយគ្នា សកម្មភាព​ប្រកួត​បាល់ទាត់ក៏​ត្រូវ​បាន​ផ្អាក ដើម្បី​ចូលរួម​អនុវត្ត​គោ​ល​​ការណ៍ និង​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​ជាស​កល​នេះ​ផង​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        114
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm