អាមេរិក៖ លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយនៅក្នុងវីដេអូដែលត្រូវបានផ្សព្វផ្សាយ យ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គមថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ស្លាប់ហើយ។

សេតវិមានមិនបានបញ្ជាក់ពីភាពភាពត្រឹមត្រូវនៃវីដេអូនោះ ដែលបានបង្កឲ្យមានមន្ទិលពីអនាគតនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ថាជាកិច្ចព្រមព្រៀងផែនការសកម្មភាពចម្រុះគ្រប់ជ្រុងជ្រាយ។ កិច្ចព្រមព្រៀងដែលបានជាប់គាំងក្នុងឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី អង់គ្លេស អាមេរិក និងសហភាពអឺរ៉ុប ជាកិច្ចព្រមព្រៀងដ៏សំខាន់លើកលែងទណ្ឌកម្មសេដ្ឋកិច្ចលើសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ជាថ្នូរនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ វីដេអូដែលត្រូវបានចែករំលែកមិនបានបញ្ជាក់ពីកាលបរិច្ឆេទ ឬទីតាំងច្បាស់លាស់ទេ។
សារព័ត៌មាន AFP បានរាយការណ៍ពីរូបភាពឆ្លើយឆ្លង ទៅកាន់ការជួបជុំមួយធ្វើឡើងដោយលោក Biden ដែលបានបង្កើតឡើងកាលពីដើមខែវិច្ឆិកាក្នុងរដ្ឋ California។ សេតវិមានបានបញ្ជាក់កាលពីថ្ងៃអង្គារថា ការស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់មិនមែនជាបញ្ហាសំខាន់ ដែលយើងត្រូវផ្ដោតការយកចិត្តទុកដាក់នៅពេលនេះទេ ក្រោយលោកប្រធានាធិបតី Joe Biden បានហៅកិច្ចព្រមព្រៀងផែនការសកម្មភាពចម្រុះគ្រប់ជ្រុងជ្រាយថា បានស្លាប់បាត់ហើយនៅតាមបណ្ដាញសង្គម៕
អត្ថបទ៖ សុខមាន