ម៉ា​រ៉ុ​ក​មកដល់​ប្រទេស​កំណើត​ទទួល​បាន​ការ​ស្វាគមន៍​ដូច​ក្រុម​ឈ្នះ​ជើងឯក​បាល់ទាត់​ពិភពលោក

2022/12/21 06:45:18 pm        126

​បាល់ទាត់៖ ​ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​កបាន​ត្រលប់មក​ដល់ទី​ក្រុម Rabat នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ និង​ទទួលបាន​ការស្វាគម​ន៍​ដូច​វីរបុរស ​បន្ទាប់ពី​បញ្ចប់​បេសកកម្ម​ដ៏​ជោគជ័យ​នៅ World Cup 2022 ប្រទេស​កាតា​។

​​ម៉ា​រ៉ុ​កបាន​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល និង​ទាយ​មិនត្រូវ​ពី​គ្រប់​មជ្ឈដ្ឋាន​ទូទៅ និង​បាន​សាង​ប្រវត្តិសាស្ត្រ​ឱ្យ​ក្រុមបាល់ទាត់​នៅ​ទ្វីបអាហ្វ្រិក និង​ប្រទេស​អារ៉ាប់​ទាំងអស់​តាមរយៈ​ការបញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ៤​។ ​ក្រុម​របស់លោក Walid Regragui បានបញ្ចប់​រជ្ជកាល​មាស​របស់​ប៊ែ​ល​ហ្ស៊ិ​ក​ដែលជា​ក្រុម​ឈរ​លេខ២ ក្នុង​ចំណាត់ថ្នាក់​ពិភពលោក​ដោយ​យកឈ្នះ​នៅក្នុង​ពូ​ល ២-០​។ ​​ម៉ា​រ៉ុ​ក​បន្ត​ឡើងមក​វគ្គ ១៦ក្រុម​ក៏​យកឈ្នះ​ក្រុម​ជើងឯក ២០១០ គោ​ជល់​អេ​ស្ប៉ា​ញ និង​ទំលាក់​ជើងឯក Euro ២០១៦ ព័រទុយហ្កាល់ មុននឹង​ចាញ់​ក្រុម​ការពារ​តំណែង​ជើងឯក​បារាំង​ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

​​អ្នកគាំទ្រ​ម៉ា​រ៉ុ​ក​ដែល​ឈរ​ចាំ​ទទួល និង​អបអរ​ក្រុម​ម៉ា​រ៉ុ​កបាន​និយាយថា ប្រជាជន​ម៉ា​រ៉ុ​កមិន​ថា​នៅក្នុង​ស្រុក និង​ជុំវិញ​ពិភពលោក​សុទ្ធ​តែមាន​មោទនភាព និង​អារម្មណ៍​រីករាយ​មិនអាច​ថ្លែង​បាន​ដូចៗ​គ្នា ការទទួលបាន​ចំណាត់ថ្នាក់​លេខ៤ គឺជា​អ្វីដែល​គ្រប់គ្នា​មិនដែល​រំពឹងទុក​ឡើយ តែ​វា​ជាការ​ពិត​ទៅហើយ​។ សូមបញ្ជាក់ថា World Cup នៅលើ​ទឹកដី​អារ៉ាប់​ប្រទេស​កាតា​នេះ អាចនិយាយបាន​ជា​ជោគជ័យ​ខ្លាំង​សម្រាប់​ប្រទេស​អារ៉ាប់ បន្ទាប់ពី​ម៉ា​រ៉ុ​ក​ដែល​បាន​លេខ៤ យកឈ្នះ​ក្រុម​ខ្លាំងៗ​ដូចជាប៊ែ​ល​ហ្ស៊ិ​ក អេ​ស្ប៉ា​ញ និង​ព័រទុយហ្កាល់​នោះ អារ៉ាប៊ីសាអ៊ូឌីត​យកឈ្នះ​ក្រុម​ជើងឯក​អា​ហ្ស​ង់​ទីន​ប្រកួត​ដំបូង​ក្នុង​ពូ​ល និង​ទុយ​នេ​ស៊ី​យកឈ្នះ​ក្រុម​ជើងឯក​រង​បារាំង​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​ផងដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm