អភិបាលខេត្តឧត្ដរមានជ័យ ជំរុញដល់សមត្ថកិច្ចត្រូវបង្រ្កាបអំពើជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទឱ្យបានទាន់ពេល

2022/12/21 08:18:32 pm        600

ឧត្តរមានជ័យ៖ ឯកឧត្តម ប៉ែន កុសល្យ ប្រធានអចិន្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តឧត្ដរមានជ័យ បានអំពាវនាវឱ្យសមត្ថកិច្ច និងអាជ្ញាធរនៅតាមតំបន់ ត្រូវទប់ស្កាត់ការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទឱ្យមានប្រសិទ្ធភាព។

ថ្លែង​យ៉ាងដូច្នេះ​ នៅក្នុងពិធីទិវាជាតិលើកទី១៦ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ​១២ធ្នូ ឆ្នាំ២០២២ ក្នុងលាលប្រជុំសាលាខេត្ត នៅថ្ងៃទី២១ខែធ្នូនេះ ។

ក្នុងនោះ​ឯកឧត្តម ប៉ែន កុសល្យ ​បានបន្តថា ​ការ​ប្រារព្ធ​ទិវាជាតិ ១២ធ្នូ ប្រយុទ្ធប្រឆាំង​អំពើជួញដូរ​មនុស្សនេះ​ ក្នុង​គោលបំណង​ពញ្ញាក់​នូវ​ស្មារតីដល់បងប្អូនជនរួមជាតិខ្មែរយើងទាំងអស់ ដើមី្ប​ចូលរួម​ក្នុងសកម្មភាពដោយផ្ទាល់ និង​ប្រយោល ​ក្នុងការបង្ការ ​ទប់ស្កាត់ ​និង ​បង្រ្កាប​ឱ្យ​ខាន​តែបាន​នូវ​បទឧក្រិដ្ឋ​នៃអំពើជួញដូរមនុស្សគ្រប់រូបភាព។

តួយ៉ាង​អំពើ​ជួញដូរមនុស្ស ​និង​អំពើធ្វើអាជីវកម្មផ្លូវភេទ​គឺជា​បរិ​បទ​សកល​ដែល​នៅតែ​បន្តកើតមាន អាស្រ័យ​លើកត្តា​សំខាន់ៗបី គឺ ការអប់រំសង្គម ​ការអនុវត្តច្បាប់​ និងការឆក់ឱកាសពីជនល្មើស។

ឯកឧត្ដម​ ក៏បានផ្ដាំផ្ញើឱ្យ​កងកម្លាំងសមត្ថកិច្ចក៏ដូចជាអាជ្ញាធរនៅតាមមូលដ្ឋានទាំងអស់ ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ​ច្បាប់ទប់ស្កាត់ ​និង​ការបង្រ្កាបអំពើជួញដូរមនុស្ស ​និង​ការ​ធ្វើអាជីវកម្មផ្លូវភេទ ឱ្យ​ដល់មូលដ្ឋាន ដាច់ស្រយាល​ ក្នុងការ​ផ្សព្វផ្សាយ​ឱ្យបានស៊ីជម្រៅ ​ដល់សាលារៀន និង​គ្រឹះស្ថាន​សិក្សាផងដែរ។

យ៉ាងណាម៉ិញ​តាមរបាយការណ៍​របស់​លោកជំទាវ មុំ ពុទ្ធីតា ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ខេត្ត​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តឧត្ដរមានជ័យ​ បាន​ឲ្យដឹងថា ​លទ្ធផល​នៃ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្សប្រចាំ​ ឆ្នាំ២០២០២២នេះ​ នៅ​ខេត្តឧត្ដរមានជ័យ ​មាន​បទល្មើស​កើតឡើង​ចំនួន០៥ករណី​ គឺ​ករណី​រំលោភ​១ករណី ,ករណី​រួមភេទ​ជាមួយ​អនីតិជន​៣ករណី និង​ប្រើអំពើហិង្សាក្នុងគ្រួសារ០១កណី​៕ អត្ថបទ៖ សារិទ្ធ 

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm