សមត្ថកិច្ចចម្រុះចុះបង្ក្រាបបានកាណូតអូសនាម ឃាត់ខ្លួនជនសង្ស័យ ១៣នាក់

2022/12/21 09:25:41 pm        104

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ច​ចម្រុះ​រួម​មាន​៖ មន្ត្រី​នគរបាល​ប្រឆាំង​បទ​ល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត និងមន្ត្រីជលផល បាន​ចេញ​ស្រាវជ្រាវ​បង្ក្រាប​បទ​ល្មើស​នេសាទ​តាមគោលដៅដែលបានគ្រោងទុក។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ៩ និង ៤៥ នាទីព្រឹកថ្ងៃទី២១ ខែធ្នូនេះ​នៅចំណុច​ទន្លេ​ក្នុង​ភូមិ​ដូនវៀត ឃុំពាមឆ្កោក ស្រុកជលគិរី សមត្ថកិច្ចចម្រុះបានប្រទះ ឃើញ​កាណូត​អូស​នាម​សម័យ​ត​កន្ទុយ​ខុស​​ច្បាប់​​ចំនួន ៣គ្រឿងមានមនុស្សចំនួន ១៣ នាក់កំពុងអូសនាមសម័យ ខណៈ​នោះ​សមត្ថកិច្ច​ចម្រុះ​បាន​ចាប់​ឃាត់​អូស​យក​មករក្សាទុកនៅសង្កាត់នេសាទកំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីសុំគោលការណ៍​ថ្នាក់​លើ​ចំណាត់ការតាមផ្លូវច្បាប់។

លោក តាតសីហៈ មន្ត្រី​ជលផល​សង្កាត់​កំពង់​ឆ្នាំង​ បាន​បញ្ជាក់​​ថា​ កាណូត​អូស​នាម​សម័យ​ខាង​លើ​នេះ ​ ២គ្រឿងមានទីលំនៅស្រុកពញាឮ ខេត្តកណ្ដាល ដោយ​ពួក​គេ​បាន​ប្រាប់​ក្រុម​សមត្ថកិច្ច​ចម្រុះ​ថា​ពួក​គេ​មាន​គ្នាសរុបចំនួន ៧គ្រឿងដោយឡែកថ្ងៃនេះមកនេសាទតែ៣ គ្រឿងនេះទេ ដែល​មាន​មេ​ការ​ឈ្មោះ​ដេប​ជា​អ្នករត់ការ ។ ដោយឡែកកាណូត ១ គ្រឿងទៀតមានរបស់ខ្មែរឥស្លាមទីលំនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង តាមដឹងពួកគេមានទូកចំនួន ៤គ្រឿង តែចេញមកនេសាទថ្ងៃនេះតែមួយគ្រឿងប៉ុណ្ណោះ។

កាណូតអូសនាមសម័យទាំង ៣ គ្រឿង និងអ្នកនេសាទចំនួន១៣ នាក់​ខាង​លើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ជល​ផល​អូស​យក​មករក្សាទុកនៅសង្កាត់នេសាទកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងឆ្លងយោបល់ថ្នាក់លើ​ចាត់​ការ​តាមនីតិវិធីច្បាប់៕ អត្ថបទ៖ ហុង វាសនា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm