បាល់ទាត់៖ ខ្សែប្រយុទ្ធ Brentford, Ivan Toney បានទទួលរងការពិន័យដោយសមាគមបាល់ទាត់អង់គ្លេស FA ក្រោយរកឃើញពាក់ព័ន្ធរឿងភ្នាល់ ៣០ករណីបន្ថែមទៀត។ កីឡាករវ័យ ២៦ឆ្នាំរូបនេះទើបតែត្រូវពិន័យដោយ FA កាលពីខែមុនពាក់ព័ន្ធនឹងរឿងភ្នាល់នេះដែលមានដល់ទៅ ២៣២ករណី។
Ivan Toney បានស៊ុតបញ្ចូលទី ១០គ្រាប់រដូវកាលនេះ តែមិនជាប់ឈ្មោះទៅ World Cup ជាមួយក្រុមជម្រើសជាតិអង់គ្លេសឡើយ។ Ivan Toney មានពេលដល់ថ្ងៃទី៤ ខែមករាដើម្បីឆ្លើយតបជាមួយ FA វិញចំពោះការបំពានច្បាប់របស់ FA នៅចំនុច E8 ដែលបានហាមឃាត់មិនឱ្យកីឡាករអាជីព មិនឱ្យពាក់ព័ន្ធនឹងការភ្នាល់ល្បែងស៊ីសង រឺផ្តល់ព័ត៌មានសំងាត់របស់ក្រុមទៅខាងក្រៅក្នុងគោលបំណងនៃការភ្នាល់។ Ivan Toney ប្រឈមនឹងការដាក់ពិន័យច្រើនសប្តាហ៍មិនឱ្យពាក់ព័ន្ធបាល់ទាត់ និងពិន័យជាទឹកប្រាក់បន្ថែមទៀត ប្រសិនបើរកឃើញថាពិតមែន។
រំលឹកថា ខ្សែការពារអង់គ្លេស Kieran Trippier ធ្លាក់រងពិន័យ ១០សប្តាហ៍ដោយ FA កាលពីខែធ្នូ ឆ្នាំ២០២០ ដែលបានផ្តល់ព័ត៌មានទៅខាងក្រៅដើម្បីធ្វើការភ្នាល់ពីការផ្ទេររបស់ខ្លួនពី Tottenham Hotspur ទៅកាន់ Ateltico Madrid។ កាលពីឆ្នាំ២០១៧ អ្នកចាត់ការ និងជាអតីតកីឡាករជម្រើសជាតិអង់គ្លេស Joey Barton ត្រូវបាន FA ពិន័យ ៥ខែបន្ទាប់ពីត្រូវបានគេរកឃើញថាបានភ្នាល់បាល់ ១២៦០លើកក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ