ពានរង្វាន់ការប្រកួត​វាយ​កូន​បាល់​ថ្មី​ United Cup ត្រូវបាន​បង្ហាញ​នៅ​ប្រទេស​អូស្ត្រាលី​

2022/12/21 10:25:19 pm        55

​វាយ​កូន​បាល់៖ ​ពានរង្វាន់​នៃ​ការប្រកួត​វាយ​កូន​បាល់​ថ្មី​សន្លាង​មួយ United Cup ត្រូវ​បានដាក់​បង្ហាញ​នៅ​ទីក្រុង Perth ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​អង្គារ​ មុន​ការចាប់ផ្តើម​ការប្រកួត​ថ្មី​មួយ​នៅក្នុង​កាលវិភាគ​ របស់​ការប្រកួត​វាយ​កូន​បាល់​អន្តរជាតិ​ប្រចាំឆ្នាំ​។

​​United Cup នឹង​នឹង​ប្រមូលផ្តុំ​ជាការ​ប្រកួត​ក្រុម​តំណាងឱ្យ​ប្រទេស ​ដែលមាន​ទាំង​កីឡាករ និង​កីឡា​ការិនី​រួមបញ្ចូល​គ្នា​ជា​លើកដំបូង​។ ​កន្លងមក​ការប្រកួត​តំណាង​ប្រទេស ​ត្រូវបាន​បែងចែក​ដាច់​ដោយ​ឡែក​ពីគ្នា​រវាង​កីឡាករ និង​កីឡាការិនី​ដោយ​កីឡាករ​ត្រូវ​លេង​ពាន Davis Cup ឯ​កីឡាការិនី​ត្រូវ​លេង​ពាន Fed Cup ពីមុន និង​បច្ចុប្បន្ន​ហៅថា​ពាន Billie Jean King Cup​។

​​សម្រាប់ United Cup នឹងមាន​កីឡាករ-កីឡាការិនី​លំដាប់​កំពូល​ប្រកួត​តំណាង​ប្រទេស ​ដែល​ចូលរួម​សរុប ១៨​ប្រទេស​ដែល​មាន​កញ្ចប់​ទឹកប្រាក់​ដល់​ទៅ ១៥​លាន​ដុល្លារ​អាមេរិក​។ ​Rafael Nadal, Alexander Zverev, Casper Ruud, Iga Swiatek, Caroline Garcia និង Madison Keys សុទ្ធតែ​មានឈ្មោះ​ក្នុងការ​ប្រកួត​នេះ​។ ​United Cup នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៩ ខែធ្នូ​ចុងឆ្នាំ​បញ្ចប់​នៅ​ថ្ងៃទី​៨ ខែមករា​ដើមឆ្នាំ​២០២៣ នៅ​ទីក្រុង Brisbane Perth និង Sydney ខណៈ​ព្រឹត្តិការណ៍ Grand Slam, Australian Open នឹង​ចាប់ផ្តើម​នៅ​ចុងខែ​មករា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm