ការប្រឹងប្រែងរបស់កម្ពុជា លើការគ្រប់គ្រងកូវីដ-១៩ កំពុងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចបណ្ដើរៗ

2022/12/21 11:15:59 pm        549

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងផែនការ បានលើកឡើងថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ការដាក់ចេញនូវវិធានការនានា និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា​ កំពុងកើនឡើងជាបណ្ដើរៗ ​និងជាបន្តបន្ទាប់ ។

ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការក្រសួងផែន ​ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ពាក់ កណ្ដាល​អាណត្តិ ឆ្នាំ២០២១ ​នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ​ (២០១៩-២០២៣) ដែលបាន​ធ្វើឡើង​ នៅព្រឹកថ្ងៃទី២១ ខែធ្នូនេះ ​បានមានប្រសាសន៍ថា​ កម្ពុជា បានជួបប្រទះនូវ​កំណើន​សេដ្ឋកិច្ច ​អវិជ្ជមាន​លើកដំបូង ​ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ក្នុងកម្រិត-៣,១ភាគរយ ​ក្នុងឆ្នាំ២០២០ ​ដោយ​សារបញ្ហាការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងកើនឡើង​បន្តិចវិញ ​នៅឆ្នាំ២០២១ ត្រឹម២,៤ភាគរយ ។

ឯកឧត្តម ​បានបន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែង និងរួមទាំងការដាក់ចេញ​ និងអនុវត្តយុទ្ធ សាស្ត្រស្ដារសេដ្ឋកិច្ចក្រោយជំងឺកូវីដ-១៩ ​ធនាគារអភិវឌ្ឍន៍អាស៊ី ​បានព្យាករថា ​សេដ្ឋកិច្ចកម្ពុជា អាចនឹងកើនឡើងដល់៥,៥ភាគរយ ​នៅឆ្នាំ២០២២។

ការគ្រប់គ្រង​បាននូវការរីករាលដាលជំងឺកូវីដ-១៩ រួមទាំង​ ការដាក់ចេញនូវវិធានការនានា បាន​ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ​កំពុងកើនឡើងជាបណ្ដើរៗ ​និងជាបន្តបន្ទាប់ ។

ឯកឧត្តម ​បានបន្ថែមថា តែទោះជាយ៉ាងណា ការងារចំពោះមុខរបស់កម្ពុជា ​គឺផ្ដោតការយកចិត្ត ទុកដាក់​លើការអនុវត្តនូវវិធានការគោលនយោបាយ ​ដែលត្រូវបានកែសម្រួល ​ឬបន្តអនុវត្ត និង​វិធានការគោលនយោបាយថ្មីៗ ​ដែលត្រូវបានលើកឡើង ​ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ។

ឯកឧត្តម ទួន ថាវរៈ ​បានបញ្ជាក់ថា​ នៅពេល​បញ្ចប់​អាណត្តិផែនការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣​ រំពឹងថា ​ផលិតផលក្នុងស្រុកសរុបកម្ពុជា ​នឹងកើនឡើងក្នុងកម្រិតប្រមាណ ៦,២ភាគ រយ ។

ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ​ទទួលបន្ទុកអគ្គនាយកផែនការ​ បានឲ្យដឹងថា ផែន ការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ​២០១៩-២០២៣ ​ក៏ត្រូវបានកែសម្រួល រួមទាំងប្រមូលធាតុផ្សំ​បន្ថែម​ទៀត ពីគ្រប់ភាគី ដើម្បីអនុវត្តសម្រេចតាមផែនការ ​ខណៈគម្រោងនេះ ក៏បានរងការ​ប៉ះពាល់​ដោយសារបញ្ហាការ ​ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។​ នៅដើមឆ្នាំ២០២៣ ក្រសួងផែនការ នឹងដឹកនាំ​សម្របសម្រួលរៀបចំ ​ផែនការជាតិថ្មី ​សម្រាប់អាណត្តិ ឆ្នាំ២០២២៤-២០២៨ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm