ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ“ផ្សារបច្ចេកវិទ្យាខ្មែរ”(Khmer Tech Market)

2022/12/21 04:52:15 pm        591

ភ្នំពេញ ៖ មជ្ឈមណ្ឌលកម្ពុជា ៤.០ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំពិធីសម្ពោធដាក់

ឱ្យប្រើប្រាស់​ជា​ផ្លូវការ​“ផ្សារបច្ចេកវិទ្យាខ្មែរ” (Khmer Tech Market) ក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ ដែលបានប្រព្រឹត្តទៅនៅអគារ The Kampus។

​ក្នុងពិធីសម្ពោធនេះឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា «ផ្សារបច្ចេកវិទ្យាខ្មែរ» ត្រូវបានអភិវឌ្ឍក្នុងគោលបំណងសំខាន់ ០២ រួមមាន៖ ទី១. ដើរតួជាថ្នាលឌីជីថលដំបូងគេនៅកម្ពុជា ដែលអនុញ្ញាតឱ្យមានការផ្គូផ្គងរវាងផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់ លើសេវាកម្មបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងវិស្វកម្ម ដើម្បីផ្ដល់គុណតម្លៃបន្ថែមដល់អ្នកដែលមានទេពកោសល្យក្នុងស្រុក និងទី២. ដើរតួជាថ្នាលឌីជីថលសម្រាប់ការបង្កើតនូវតម្រូវការថ្មីៗ ដើម្បីផ្ដល់ឱកាសដល់អ្នកជំនាញ និងអ្នកបច្ចេកទេសផ្នែកបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងវិស្វកម្ម នៅកម្ពុជា ដែលមានទេពកោសល្យល្អ ក្នុងការផ្សព្វផ្សាយអំពីសេវារបស់ខ្លួន និងងាយស្រួលស្វែងរកទីផ្សារ។

ឯកឧត្តមប្រធាន បានបញ្ជាក់ថា «ផ្សារបច្ចេកវិទ្យាខ្មែរ» នឹងក្លាយជាថ្នាលឌីជីថល ដែលប្រមូលផ្ដុំគ្រប់ភាគី​ពាក់ព័ន្ធក្នុងការផ្ដល់​ដំណោះស្រាយឌីជីថល សម្រាប់អាជីវកម្ម ការបំពេញការងារ និងសកម្មភាពសេដ្ឋកិច្ច សង្គម។ ក្នុងន័យនេះ “ផ្សារបច្ចេកវិទ្យាខ្មែរ”នឹងរួមចំណែកដល់ការកសាងសេដ្ឋកិច្ចសង្គមឌីជីថលនៅកម្ពុជា តាមរូបភាពសំខាន់ៗ ចំនួន ០៣ រួមមាន៖

១. “ផ្សារបច្ចេកវិទ្យាខ្មែរ” ជាសមាសធាតុមួយថ្មី ដែលនឹងចូលរួមជួយគាំទ្រការពង្រឹងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងការកសាងហេដ្ឋារចនាសម្ព័ន្ធទន់ គាំទ្រដល់ការសម្រេចទិសដៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឌីជីថល នៅកម្ពុជា។

២. “ផ្សារបច្ចេកវិទ្យាខ្មែរ” ជាថ្នាលថ្មីមួយ ដែលបង្កើតឱកាស សម្រាប់អ្នកដែលមានទេពកោសល្យ ទាំងជាលក្ខណៈបុគ្គល ជាអ្នកធ្វើការឯករាជ្យ (Freelancer) ទាំងជាលក្ខណៈក្រុមហ៊ុន ដែលជំរុញទេពកោសល្យកូនខ្មែរ លើផ្នែកបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិស្វកម្ម ឱ្យកាន់តែប្រសើរឡើង។

៣. ការបង្កើត”ផ្សារបច្ចេកវិទ្យាខ្មែរ” នឹងជួយបំផុសដល់ផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ លើផ្នែកបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិស្វកម្ម ឱ្យកាន់តែមានចំណាប់អារម្មណ៍បន្ថែមទៀត ក្នុងការផ្តល់ និងការទទួលសេវា។

បើតាមឯកឧត្ដម អាំង សុវណ្ណរ័ត្ន នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានឲ្យដឹងថា ថ្នាល“ផ្សារបច្ចេកវិទ្យាខ្មែរ” ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ ទាំងអ្នកផ្គត់ផ្គង់សេវា និងអតិថិជនដែលមានតម្រូវការ ដូចជា៖ មានមុខងារផ្គូផ្គងរវាងផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់, មានមុខងារផ្ញើសារទៅវិញទៅមកនៅលើថ្នាល, មានការជូនដំណឹង (Notification), មិនមានការបង់ប្រាក់ប្រចាំខែ, មិនមានការបង់ប្រាក់សមាជិកភាព, បង្ហោះសេវាកម្ម និងការងារ ដោយគ្មានដែនកំណត់ និងឥតគិតថ្លៃ និងងាយស្រួលប្រើប្រាស់ ទាំងសម្រាប់អ្នកផ្គត់ផ្គង់ និងអ្នកមានតម្រូវការ។ តួអង្គដែលជាអ្នកផ្គត់ផ្គង់នៅក្នុងថ្នាល “ផ្សារបច្ចេកវិទ្យាខ្មែរ” អាចមានជាលក្ខណៈក្រុមហ៊ុន, អ្នកធ្វើការឯករាជ្យ (Freelancer) អាចជានិស្សិត, អ្នកកំពុងបំពេញការងារ និងអ្នកគ្មានការងារធ្វើ ជាដើម។ ដោយឡែក តួអង្គដែលជាអ្នកមានតម្រូវការ អាចជាសាធារណជនទូទៅ, ស្ថាប័នរដ្ឋ,ស្ថាប័នឯកជន និងអង្គការ។

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលកម្ពុជា ៤.០ ផ្តល់នូវ “លំហ” (Space) សម្រាប់គ្រប់ភាគីពាក់ព័ន្ធក្នុងការជំរុញឌីជីថលូបនីយកម្ម ដែលតាមរយៈ “ផ្សារបច្ចេកវិទ្យាខ្មែរ”មជ្ឈមណ្ឌលកម្ពុជា ៤.០ នឹងបង្កើតនូវលំហ សម្រាប់ការផ្គូផ្គងរវាងអ្នកមានតម្រូវការ និងអ្នកផ្គត់ផ្គង់ឱ្យបានជួបគ្នា ដោះដូរសេវា និងប្រតិបត្តិការការងារ៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចធិបតី និងលោកជំទាវបណ្ឌិតអបអរសាទរ និងជូនពរជ័យដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេសដែលនឹងចូលបួសខែរ៉ម៉ាឌន
2026/02/18 09:44:28 pm        1
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងប្រែក្លាយផ្លូវជនបទកាន់តែរឹងមាំ គាំទ្រការរស់នៅរបស់ប្រជាជន
2026/02/18 06:59:00 pm        1
កម្ពុជាបង្ហាញជំហរដាច់ខាតដើម្បីបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ជូនដល់តំណាងអង្គទូតបរទេសចំនួន ២៦ និងតំណាងសហភាពអឺរ៉ុប (EU)នៅកម្ពុជា
2026/02/18 05:25:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី និងលោកជំទាវបណ្ឌិតអបអរសាទរ និងជូនពរជ័យដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេសដែលនឹងចូលបួសខែរ៉ម៉ាឌន

2026/02/18 09:44:28 pm
​ជនមូស្លីមអាហ្វហ្គានីស្ថានប្រឈមនឹងតម្លៃចំណីអាហារកើនឡើងខ្ពស់ ខណៈបុណ្យរ៉ាម៉ាដានចាប់ផ្តើម
2026/02/18 08:11:04 pm
​គ្រូបង្រៀនហ្កាហ្សា បើកមជ្ឈមណ្ឌលសិក្សាឥតគិតថ្លៃសម្រាប់ក្មេងជម្លៀសខ្លួននៅទីក្រុង Arish របស់អេហ្ស៊ីប
2026/02/18 08:06:50 pm
​លោក Lavrov ជួបសមភាគីគុយបា ខណៈរុស្ស៊ីនិយាយថា ខ្លួននឹងបន្តផ្តល់ការគាំទ្រដល់ទីក្រុងឡាហាវ៉ាន់
2026/02/18 08:01:02 pm
​អ៊ុយក្រែន និងរុស្ស៊ី មិនបានបង្ហាញសញ្ញាវឌ្ឍនភាពឡើយ ក្រោយបញ្ចប់ការចរចារ ២ថ្ងៃ នៅស្វីស
2026/02/18 07:56:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/15 04:10:52 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/18 06:10:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/15 01:40:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/16 08:30:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am