សៀមរាប៖ ក្រុមអ្នកលក់ដូរវត្ថុអនុវស្សាវរីយ៍ នៅខេត្ដសៀមរាប បានសម្ដែងការរីករាយ និងសប្បាយចិត្ដ បន្ទាប់ពីទីផ្សារនេះ បានចាប់ផ្ដើមកម្រើកឡើងវិញ ខណៈមានវត្តមានទេសចរបរទេស។
អ្នកលក់ដូរវត្ថុអនុស្សាវរីយ៍ នៅក្នុងផ្សារផលិតផលកម្ពុជា ក្នុងក្រុងសៀមរាប បានឱ្យដឹងថា ក្នុង រយៈពេល៣ខែចុងក្រោយនេះ ការលក់វត្ថុអនុស្សាវរីយ៍ ដែលជាផលិតផលកូនខ្មែរ មាដំណើរការល្អ ដោយមានអ្នកទេសចរទិញច្រើន បើធៀបជាមួយឆ្នាំមុនៗ ដែលបានរាត្បាតដោយសារជំងឺកូវីដ-១៩ ។
ពួកគេ បានឱ្យដឹងថា រាល់ថ្ងៃនេះ មានអ្នកទេសចររាប់រយនាក់ចូលផ្សារផលិតផលកម្ពុជា ដើម្បីរក ទិញវត្ថុអនុស្សាវរីយ៍ តែភាគច្រើនជាអ្នកទេសចរអន្ដរជាតិ ។
លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងផ្សារផលិតផលកម្ពុជា បានឱ្យដឹងថា កន្លែងលក់វត្ថុអនុស្សាវរីយ៍ នេះ បានចាប់ផ្ដើមបើកឡើងវិញ កាលពីខែមករា ឆ្នាំ២០២២ និងមានដំណើរការរហូតដល់ពេលនេះ បន្ទាប់ពីបានបិទមួយរយៈ ដោយសារការរាត្បាតសកលនៃជំងឺកូវីដ-១៩ ។
លោក បានឱ្យដឹងថា មានភ្ញៀវទេសចរអន្ដរជាតិច្រើន បានូលស្វែងរកវត្ថុអនុស្សាវរីយ៍ ពិសេសនៅ ពេលយប់ ដែលនៅក្នុងផ្សារនេះ គឺដាក់តាំងលក់ផលិតផលវត្ថុអនុស្សាវរីយ៍ស្នាដៃកូនខ្មែរសុទ្ធសាធ។
ផ្សារផលិតផលកម្ពុជា មានទីតាំងនៅជិតសាលារៀន១០មករា ក្នុងក្រុងសៀមរាប ដែលមានលក់ សម្ភារអនុស្សាវរីយ៍៩០ភាគរយ។ ការបើកដំណើរការផ្សារនេះ មានគោលបំណងចង់ឱ្យប្រជាពលរដ្ឋទទួល បានប្រាក់ចំណូលពីការលក់ផលិតផលឱ្យអ្នកកទេសចរ។
វាក៏ជាកន្លែងបង្រៀនអំពីរបៀបធ្វើអាជីវកម្មខ្នាត តូច ដែលអាចឱ្យប្រជាពលរដ្ឋខ្មែរ ក្លាយខ្លួនជាម្ចាស់អាវជីកម្មខ្នាតធំ និងមានកម្មសិទ្ធិបញ្ញាត្រឹមត្រូវ មានគំនិតច្ឆៃប្រឌិតវត្ថុអនុស្សាវរីយ៍ ដែលមានការទទួលស្គាល់ស្នារដៃរបស់ខ្លួនលើពិភពកលោក។
ផ្សារផលិតផលកម្ពុជា ប្រមូលផ្តុំផលិតផល ស្នាដៃរបស់កូនខ្មែរ ដែលមានទេពកោសល្យ មកពីសិប្បកម្ម និងតាមសហគមន៍មួយចំនួន ក្នុងខេត្តសៀមរាប ៕អត្ថបទ៖ ឈិត សាវី