
អន្ដរជាតិ៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev មាននូវកិច្ចប្រជុំដ៏គួរឲ្យភ្ញាក់ផ្អើលមួយនឹងប្រធានាធិបតីចិន លោក Xi Jinping នៅក្នុងទីក្រុងប៉េកាំងនាថ្ងៃពុធនេះ គឺជាជំនួបមួយដែលលោកនិយាយថា ពួកគេបានពិភាក្សាលើជម្លោះអ៊ុយក្រែន។
លោកMedvedevដែលបច្ចុប្បន្ន គឺជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី បានបង្ហោះវីដេអូនៅលើបណ្តាញសង្គម Telegram របស់លោក ឃើញលោកជួបជាមួយលោក Xi ពួកគេឈរញញឹមថតរូបរួមគ្នា និងជំនួបរវាងក្រុមមន្រ្តីចិន និងរុស្ស៊ី ។ ដំណើរទស្សនកិច្ចរបស់លោក ពុំត្រូវបានប្រកាសឲ្យដឹងជាមុននោះទេ៕