
អន្ដរជាតិ៖ ក្រសួងការពារជាតិប្រទេសទាំង២ បានរាយការណ៍នៅថ្ងៃពុធនេះថា កងកម្លាំងរុស្ស៊ី និងបេឡារុស បន្តធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងប្រទេសបេឡារុស ជាមួយនឹងការហ្វឹកហាត់បច្ចេកទេសវាយលុកតំបន់ជាយក្រុង និងការធ្វើដំណើរក្នុងព្រៃ។
រូបភាពវីដេអូបញ្ចេញដោយក្រសួងការពារជាតិបេឡារុស ឃើញការបាញ់គ្រាប់កាំភ្លើងនៅក្នុងប្រទេសបេឡារុស រថក្រោះបាញ់គ្រាប់មីស៊ីល ការហ្វឹកហាត់ទាហានក្នុងផ្ទះ និងរថពាសដែកបើកឆ្លងកាត់តំបន់ព្រៃ។ ក្រសួងការពារជាតិរុស្ស៊ី និយាយថា គោលបំណងសំខាន់នៃសមយុទ្ធយោធាលើកកនេះ គឺដើម្បីសម្របសម្រួលការប្រយុទ្ធ៕
