ក្រសួងអប់រំ គ្រោងស្នើវ៉ាក់សាំងកូវីដ-១៩បន្ថែម ចាក់ជូនបុគ្គលិកអប់រំរដ្ឋ និងឯកជន ជំហានទី២

2021/04/27 02:59:58 am        389


ភ្នំពេញ ៖ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា ​ថ្លែង​តាមរយៈ BTV ព័ត៌មាន នាព្រឹកថ្ងៃទី២១ មេសា ២០២១នេះថា ក្រសួងអប់រំ គ្រោងស្នើសុំវ៉ាក់សាំងកូវីដ-១៩បន្ថែមពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងក្រសួងសុខាភិបាល សម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ នៅជំហ៊ានទី២ ក្នុងបរិមាណប្រមាណ៥៥០០០នាក់ បន្ថែមទៀត ជូនបុគ្គលិកអប់រំ សាធារណៈ និងឯកជន។

ឯកឧត្តម រស់ សុវាចា បន្តថា ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសលើកទី២ ជំហ៊ានទី១ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ជូនដល់បុគ្គលិកអប់រំសាធារណៈ និងឯកជន ទៅតាមការគ្រោងទុក ដែលបានចាប់ផ្តើមពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ហើយសម្រាប់ការត្រៀមខ្លួន ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ ជូនដល់បុគ្គលិកអប់រំសាធារណៈ និងឯកជននេះ គឺបានប្រព្រឹតិ្តទៅដោយមានការសហការពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ខាងក្រុមការងារគ្រូពេទ្យស.ស.យ.ក ក្រុមគ្រូពេទ្យធីតា ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ហើយនិងគណៈគ្រប់គ្រងមនី្ទរអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា។ ដោយឡែកនៅទីតាំងរាជធានីភ្នំពេញ មានទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន១៥មណ្ឌល ដើម្បីផ្តល់សេវាជាបន្តទៀតជូនបុគ្គលិកអប់រំសាធារណៈ និងឯកជន ហើយនៅកម្រិតទូទាំងប្រទេស ក៏មានការរៀបចំនៅតាម២៥ខេត្ត-រាជធានី ដើម្បីផ្តល់ជូនការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសលើកទី២ ជូនទៅដល់បុគ្គលិកអប់រំរដ្ឋ និងឯកជនផងដែរ។

ជាចុងក្រោយឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសលើកទី១រួចហើយ នៅក្នុងជំហ៊ានទី១នេះ សូមបន្តរួសរាន់មកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសលើកទី២ នៅក្នុងជំហ៊ានទី១ នៅតាមបណ្តាខណ្ឌដែលខ្លួនរស់នៅ ដោយមិនអនុញ្ញាតឲ្យឆ្លងខណ្ឌនោះទេ៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am