
ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានចាត់ឲ្យលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ សហការជាមួយនឹងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានខណ្ឌចុះស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ជាបន្តបន្ទាប់ ក្នុងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២០ និងទី២១ ខែធ្នូ ឆ្នាំ២០២២ នៅមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។
តាមប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថា ក្រុមជនសង្ស័យមានគ្នាប្រមាណជាង ១០នាក់ បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅមូលដ្ឋានជាយៗរាជធានី ជាពិសេសក្នុងខ ណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដោយបានធ្វើសកម្មភាពប្លន់ម៉ូតូពីជនរងគ្រោះបានសម្រេចជាច្រើ នករណី។ ក្រោយមានពាក្យបណ្ដឹងពីពលរដ្ឋ នគរបាលជំនាញបានចុះស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់កំណត់មុខសញ្ញាបាន និងបានឃាត់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់ និងដកហូតសម្ភារៈមួយចំនួនរួមមាន ម៉ូតូ ៣ គ្រឿង និងកាំភ្លើងខ្លីមួយដើមប្រភេទ K-59។
មន្ត្រីជំនាញបានឲ្យដឹងបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំងនេះ មានពលរដ្ឋជាច្រើនបានសាទរ និ ងសប្បាយចិត្តព្រោះកន្លងមកមានការភ័យខ្លាច ចំពោះក្រុមជនសង្ស័យទាំងនេះ ដែលបង្កការភ័យខ្លាច អសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន ជាពិសេសចំពោះកូនៗរបស់ប្រជាពលរដ្ឋដែលធ្វើការនៅពេលយប់ ហើយត្រឡប់មកផ្ទះវិញ ត្រូវប្រឈមនឹងក្រុមជនសង្ស័យទាំងនេះ។
តាមចម្លើយរបស់ជនសង្ស័យ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពប្លន់ដោយជិះម៉ូតូ ៣ គ្រឿង និងប្រើអាវុធខ្លីមួយដើមប្រភេទ K-59 ជាមធ្យោបាយធ្វើសកម្មភាព ដោយនៅក្នុងភូមិសាស្ត្រខណ្ឌកំបូលប្លន់បាន ០៣ករណី និងខណ្ឌពោធិ៍សែនជ័យបាន ០១ករណី។
ក្រោយប្រតិបត្តិការ នគរបាលបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងនេះទៅអយ្យការអមសា លាដំបូងរាជធានីភ្នំពេញ៕អត្ថបទ៖ កុម្ភៈ




