ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ

2022/12/22 09:28:47 am        660

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ ។

ផ្លូវដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ គឺតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មាន​ប្រវែងសរុបជាង ៤៣គីឡូម៉ែត្រ ត្រូវបានស្ថាបនា និងកែលំអរឡើងវិញរួចរាល់ជាស្ថាពរ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិក។ 

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នាពេលបច្ចុប្បន្ននេះ កម្ពុជាមានប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន៣ រួមមាន៖ រាជធានីភ្នំពេញ, ព្រះសីហនុ និងសៀមរាប ដែលទាមទារឱ្យរាជរដ្ឋាភិបាលប្រឹងប្រែងពង្រឹង ស្តារឡើងវិញនូវហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ ធានានិរន្តរភាពសេដ្ឋកិច្ច។

- សម្តេចតេជោ ហ៊ុន សែន បានស្តាប់ចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋពាក់ព័ន្ធផ្លូវខេត្តទាំងពីរខ្សែនេះ ដែលពីមុន ពិបាកក្នុងការធ្វើដំណើរ និងចំណាយពេលយូរ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល ទោះជាត្រូវប្រឈមមុខនឹងបញ្ហាកូវីដ-១៩ក៏ដោយ នៅតែប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងក្របខ័ណ្ឌទូទាំងប្រទេសនិយាយជារួម និងនិយាយដោយឡែកសម្រាប់ខេត្តព្រះសីហនុ រួមទាំងផ្លូវល្បឿនលឿនផងដែរ។

- សម្តចេតេជោ ហ៊ុន​ សែន បានប្រកាសថា ការតភ្ជាប់ដែលមានភាពល្អប្រសើរ បានផ្តល់ប្រយោជន៍ខ្លាំងណាស់ដល់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន៖ ពេលវេលា និងថវិកា ដែលជាកត្តាសត្យានុម័ត មិនអាចប្រកែកបាន។ សម្តេចបញ្ជាក់ថា «អ្នកទទួលផលសំខាន់បំផុត គឺអ្នករស់នៅតាមសងខាងផ្លូវតែម្តង»។

- សម្តេចតេជោ ហ៊ុន សែន ​បានប្រកាសថា វិធានការរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់ នៅតែបន្តសកម្មភាពជាប់ជានិច្ច ហើយសម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយ សូមមេត្តាកុំដឹកលើសទម្ងន់ ដែលជាផ្នែកមួយអាក្រក់បំផុតនាំឱ្យខូចខាតផ្លូវ។

- សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីប្រវត្តិជូរចត់ក្នុងពេលផ្តើមស្នេហ៍រវាងសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែលគ្រានោះបញ្ហាទាំងឡាយបានកើតឡើង ពាក់ព័ន្ធនឹងការធ្វើដំណើរ ។ សម្តេចបញ្ជាក់ថា «ពេលល្អយើងជិះកង់ ដល់ពេលផ្លូវលំបាកកង់ត្រូវជិះយើងវិញ»។

- សម្តេចតេជោ ហ៊ុន ​សែន បានប្រកាសពីគម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងទំនើបកម្ម​ផ្លូវនានាក្នុងពេលបន្តបន្ទាប់រួមមាន៖ ការស្ថាបនាស្ពាន, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប, គម្រោងផ្លូវដែកល្បឿនលឿនទៅកាន់ព្រំដែនថៃ និងគម្រោងផ្លូវដែកក្រោមដី ឬលើអាកាសផងដែរ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីពេលនេះ រហូតដល់ដំណាច់ឆ្នាំ២០២២ សម្តេចមានបេសកកម្មជាច្រើនតាមបណ្តាខេត្តនានា ក្នុងនោះរួមមាន៖ ការសម្ពោធបើកការដ្ឋានស្ថាបនា និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមកម្មវិធី ដែលបានគ្រោងទុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យប្រជាពលរដ្ឋដែលប្រើប្រាស់ដងផ្លូវ សូមគោរបច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នជាប់ជានិច្ច ខណៈដែលគ្រោះថ្នាក់ចរចរណ៍បានកើតឡើងរៀងរាល់ថ្ងៃ បណ្តាលឱ្យមានមនុស្សស្លាប់-របួស និងខូតខាតទ្រព្យសម្បត្តិជាច្រើន។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ប្រជាពលរដ្ឋឱ្យគោរពច្បាប់ចរាចរណ៍ ជាជាងខ្លាចនគរបាលចរាចរណ៍អនុវត្តន៍ច្បាប់។ សម្តេចបញ្ជាក់ថា «បើយើងមិនខុស មិនរំលោភច្បាប់ចរាចរណ៍ គ្មាននរណាមកចាប់ផាកពិន័យយើងទេ»។

- សម្តេចតេជោ ហ៊ុន សែន បាននិយាយនិយាយដល់ក្មេងជម្លើយម្នាក់ឈ្មោះ «សួងនាគព័ន្ធ» ដែលបានចូលទៅ Commment ក្នុងផេក Facebookផ្លូវការរបស់សម្តេច ហើយសម្តេចសម្តេចបញ្ជាក់ថា «Commmentនោះ សម្តេចនឹងមិនលុបចោលនោះទេ ទុកឱ្យប្រជាពលរដ្ឋមើលសំណេរក្មេងដ៏ឈ្លើយនោះ»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ដំណើរទស្សនកិច្ចរបស់សម្តេចទៅប្រទេសបារាំង និងតំបន់អឺរ៉ុប ដែលពេលនោះ ក្រុមប្រឆាំងតវ៉ាដឹកនាំដោយទណ្ឌិតរត់ចោលស្រុកក្រកូលក្បត់ជាតិ ៣ជំនាន់ មានគ្នាតែជាង៦០នាក់ប៉ុណ្ណោះ ខណៈដែលប្រជាពលរដ្ឋមកជួបសម្តេចជាង២.០០០នាក់ឯណោះ។ សម្តេចបញ្ជាក់ថា «ពេលនោះចង់បាន៥.០០០នាក់ក៏បានដែរ ឱ្យតែមានសាលដាក់(កន្លែងជួបជុំសំណេះសំណាល)»។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូន សូមប្រើប្រាស់ផ្លូវល្បឿនលឿន(ភ្នំពេញ-ព្រះសីហនុ) ដែលចំណេញពេលវេលា និងថវិកា ហើយសម្តេ​ចក៏នឹងអាចបើកបរដោយខ្លួនឯងនៅថ្ងៃណាមួយ តាមផ្លូវល្បឿនលឿននេះផងដែរ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីភាពជោគជ័យជាប្រធានអាស៊ានប្តូរវេនរបស់កម្ពុជានៅឆ្នាំ២០២២នេះ ដែលឯកសារជាច្រើនត្រូវបានទម្លុះទម្លាយ និងសមាជិកភាពបន្ថែមរបស់ទីម័រ ឡេស្តត្រូវបានឯកភាពជាសមាជិកទី១១របស់អាស៊ាន និងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំជាមួយបណ្តាប្រទេសដៃគូធំៗ និងមហាអំណាចជាច្រើន។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅភ្នំពេញ និងសៀមរាប និងបណ្តាខេត្តនានា ដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់គណៈប្រតិភូសមាជិកអាស៊ាន និងប្រទេសដៃគូមកប្រជុំនៅកម្ពុជា ។សម្តេចក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរ ក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដែលបានរៀបចំកិច្ចប្រជុំ និងជំនួបនានាប្រកបដោយភាគជោគជ័យ និងមោទកភាពជាតិខ្មែរ។

- សម្តេចតេជោ ហ៊ុន​សែន​ ប្រកាសដល់ទណ្ឌិតត្រកូលក្បត់ជាតិ ៣ជំនាន់ ដែលចោទសម្តេចរំលោភអំណាចជាប្រធានអាស៊ានទៅលួចជួបជាមួយប្រធានាធិបតីបារាំង និងធ្វើជាសហប្រធានដៃគូសន្ទាអាស៊ាន-អឺរ៉ុបកាលពីពេលកន្លងទៅ ដែលជាការប្រមាថធ្ងន់ធ្ងរមិនត្រឹមតែសម្តេចនោះទេ តែជាការប្រមាថដល់មេដឹកនាំបារាំង អាល្លឺម៉ង់ និងមេដឹកនាំជាច្រើននៅអឺរ៉ុប។

- សម្តេចតេជោ ហ៊ុន ​សែន ប្រកាសថា នាឡិកាអាស៊ានសម្រាប់ផ្តល់ជូនសមាជិកអាស៊ាន និងប្រទេសដៃគូ មកប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា ចំណាយថវិកាផល្លិតជាង កន្លះលានដុល្លារអាមេរិក ដោយមួយគ្រឿងៗចំណាយការផលិតមិនក្រោម២ម៉ឺនដុល្លារនោះទេ។ សម្តេចក៏បានសម្តែងការសោកស្តាយ ដែលមិនបានផ្តល់ជូនអង្គការដៃគូ ដោយសារនាឡិកាអាស៊ានផលិតមកមានចំនួនកំណត់។

- សម្តេចតេជោ ហ៊ុន​ សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានឪពុកម្តាយ យាយតា ចាស់ជរា សូមមានការប្រុងប្រយ័ត្ន គិតគូពីសុខភាពរបស់គាត់ឱ្យបានជាប់ជាប្រចាំនៅក្នុងរដូវរងារនេះ ព្រោះចាស់ៗចាញ់រងារណាស់។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋឱ្យនាំគ្នាប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលតួលេខប្រចាំថ្ងៃ នៃការឆ្លងថ្មីជំងឺកូវីដ-១៩មានការឡើងចុះ។

សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង ០៩ និង២៧នាទី។

អត្ថបទដែលទាក់ទង

ក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)​នឹង​ចាប់​ផ្តើម​រំកិលធ្នឹមស្ពាននៅចុងសប្ដាហ៍នេះ និងសូមឲ្យពលរដ្ឋ​ប្រើប្រាស់ផ្លូវវាង​តាមផ្លូវ៦០ម៉ែត្រ​
2025/11/25 11:41:01 am        1
គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីខេត្តបាត់ដំបងសម្រេចការសាងសង់ ១០០% មានលទ្ធភាពស្តុកទឹក ១៦៣​លាន​​ម៉ែត្រគូប និងផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីកសិកម្មរាប់ម៉ឺនហិកតា
2025/11/24 10:06:40 am        1
កំណាត់ផ្លូវលំ និងកៅស៊ូ ប្រវែងជាង៨៤គីឡូម៉ែត្រនៅខេត្តក្រចេះ ត្រូវបាន​គណៈ​កម្មការ​ចុះ​ពិនិត្យ និង​វាយ​តម្លៃប្រគល់-ទទួល
2025/11/19 03:05:40 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បែលហ្ស៊ិក៖ ការប្រើប្រាស់ទ្រព្យសម្បត្តិដែលត្រូវបានបង្កករបស់រុស្ស៊ី អាចរំខានដល់កិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន

2025/11/28 07:16:27 pm
​រដ្ឋមន្រ្តីការពារជាតិរ៉ូម៉ានី លាលែងពីតំណែង ជុំវិញជម្លោះសិក្សារបស់លោក
2025/11/28 07:13:10 pm
​ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ កើនឡើងដល់ ១៤៥នាក់
2025/11/28 07:10:30 pm
​ព្យុះ Senyar នឹងបោកបក់លើតំបន់ចំនួន ១០ របស់ប្រទេសម៉ាឡេស៊ី នៅ ២ថ្ងៃបន្ទាប់
2025/11/28 06:38:04 pm
​ទីក្រុងហ្វីលីពីនប្រឈមនឹងទឹកជំនន់ឥតឈប់ឈរ អ្នកស្រុកដាក់ការស្តីបន្ទោសលើអំពើពុករលួយ
2025/11/28 06:35:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/28 04:55:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/28 04:54:03 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/28 04:53:27 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am