អាមេរិក៖ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby បាននិយាយថា លោកប្រធានាធិបតីអាមេរិក Joe Biden និងលោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បានពិភាក្សាពីការបន្តផ្ដល់ជំនួយរបស់សហរដ្ឋអាមេរិកដល់ប្រទេសនេះ ព្រមទាំងមធ្យោបាយដើម្បីបញ្ចប់ជម្លោះខាងយោធារវាងទីក្រុង Kiev និងទីក្រុង Moscow។

មន្ត្រីជាន់ខ្ពស់សេតវិមានរូបនេះបានថ្លែងបែបនេះ ខណៈលោកចូលរួមក្នុងកម្មវិធី CNN This Morning កាលពីថ្ងៃពុធ មុនដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលរបស់លោក Zelensky ទៅកាន់ទីក្រុង Washington, DC។ លោកប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែនចំនួន ១.៨៥ពាន់លានដុល្លារអាមេរិក។ រួមទាំងការបញ្ជូនប្រព័ន្ធការពារដែនអាកាសប៉ាទ្រីយ៉ូត (Patriot Air Defense System)។
លោក Kirby និយាយថា ខ្ញុំពុំបានមើលឃើញពីការពិភាក្សាអំពីចេតនារបស់លោក Zelensky ក្នុងការចរចាសន្តិភាពនោះទេ។ យើងពិភាក្សាពីមធ្យោបាយថា តើត្រូវជួយអ៊ុយក្រែនបញ្ចប់ជម្លោះដោយរបៀបណា។
លោកថា នេះជាពេលវេលាល្អដែលមេដឹកនាំទាំង២ បានអង្គុយពិភាក្សាទល់មុខគ្នាដោយផ្ទាល់។ លោកអះអាងថា ទោះយ៉ាងណាក៏ដោយពេលនេះទីក្រុង Moscow មិនចាប់អារម្មណ៍ផ្នែកការទូតទេ។ លោក Volodymyr Zelenskiy និយាយថា ការចរចាជាមួយរុស្ស៊ីមិនមែនជាការផ្សះផ្សាលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសលោកទេ ហើយលោកបានចោទសួរ តើវាអាចមានសន្តិភាពទេ សម្រាប់ឪពុក-ម្ដាយដែលបានបាត់បង់កូនចៅរបស់ពួកគេទៅហើយនោះ?៕
អត្ថបទ៖ សុខមាន