សម្តេចតេជោ ចំអកឲ្យទណ្ឌិតក្បត់ជាតិ សម រង្ស៊ីថា ល្ងង់ពេករហូត​ដល់មិនដឹង​អាណត្តិ​ធម្មនុញ្ញ​អាស៊ាន

2022/12/22 04:38:39 pm        857

ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចំ​អក​ដល់​ទណ្ឌិត ក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងរត់ចោលស្រុកនោះ ថាជា​មនុស្ស​ល្ងង់​ខ្លៅ​ដោយ​មិន​ដឹងអាណត្តិធម្មនុញ្ញអាស៊ានយ៉ាងម៉េច ហើយថាការ​លើក​ឡើង​របស់​ទណ្ឌិត​ក្បត់​ជាតិ​រូប​នេះ​កាល​ពីកន្លងទៅថាសម្តេចប្លន់ប្រធានអាស៊ាននោះ គឺប្រៀប​បាន​ដូច​ជា​ប្រមាថ​មើល​ងាយ​ដល់​ប្រធានាធិបតីបារាំង ក៏ដូចជាសហភាពអឺរ៉ុបទាំងមូលផងដែរ។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុង​ខេត្ត​ព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចពិតជាឆ្ងល់ និងមិនយល់​ទាល់​តែ​សោះមាន​មនុស្ស​​ចង្រៃម្នាក់ គឺទណ្ឌិត ក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបាន​ចោទ​សម្តេច​ថា​បាន​ប្លន់​ជា​ប្រធាន​អាស៊ាន ដើម្បីទៅបោកប្រធានធិ បតីបារាំង និងសហភាពអឺរ៉ុបនោះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានកំពុងតែឆ្ងល់ផងដែរ ចំពោះ​បង​ប្អូនប្រ​ជាពលរដ្ឋ​ខ្មែរ​ មួយ​ក្តាប់​តូច​ដែល​បាន​លង់លក់​ក្នុង​ការ​ជឿការ​បោក​ប្រាស់​របស់​ទណ្ឌិត​ក្បត់​ជាតិ​បីជំនាន់​រូប​នេះ ដែលម្តង ហើយម្តងទៀតតែងតែធ្វើការភួតភរកុហក និងបោក​ប្រាស់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​នៅ​ក្រៅប្រទេសនោះ។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានចំអកឲ្យ​ជន​ក្បត់​ជាតិ​បីជំនាន់​រូបនេះថា ធ្វើប្រជាពលរដ្ឋកម្ពុជាមិនសាកសមនោះទេ ហើយធ្វើជា​ប្រជាពលរដ្ឋ​បារាំង​កាន់​តែ​មិនសាកសមទៅទៀត ខណៈបុគ្គល នេះបានប្រមាថប្រធានធិបតីបារាំង រូបទាំងប្រមាថ​ថ្នាក់​ដឹក​នាំ​ប្រទេសទាំង១៧ ក្នុងតំបន់អឺរ៉ុប និងប្រទេសទាំង១០នៅក្នុងតំបន់អាស៊ាននេះ៕

អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
2026/09/24 06:50:31 pm        1
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា
2026/09/24 06:32:42 pm        1
កម្ពុជាប្តេជ្ញាចិត្ត​ផ្តល់កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​
2026/09/24 05:52:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

2026/09/24 06:50:31 pm
​ចារកម្ម​ដាណឺម៉ាក៖ ការឈ្លានពានរបស់រុស្ស៊ីលើសមាជិកណាតូ​ ទំនងមិន​មាន​ តែ​មិនអាចបដិសេធឡើយ
2026/09/24 06:50:30 pm
​អេក្វាឌ័រអំពាវនាវឲ្យ UNចាត់វិធានការលើឧក្រិដ្ឋកម្មអន្តរជាតិ និងចែករំលែកព័ត៌មានចារកម្ម
2026/09/24 06:38:29 pm
​កាសែតលក់ដាច់ជាង​គេ​របស់បារាំង នឹងកាត់បន្ថយការងារ​ជាង ១៥០កន្លែង​
2026/09/24 06:36:32 pm
​អ៊ីរ៉ង់លុបចោលជើងហោះហើរទាំងអស់ទៅកាន់អេមីរ៉ាតអារ៉ាប់រួម
2026/09/24 06:34:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/24 11:00:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/24 12:39:48 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm