ពលរដ្ឋ​អ៊ុយ​ក្រែ​ន​សង្ឃឹមថា​ ដំណើរ​របស់​លោក Zelenskiy នឹង​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​ថែមទៀត​

2022/12/22 05:48:54 pm        451

​អ៊ុយក្រែន៖ អ្នកក្រុង Kramatorsk ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​នបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ពួកគេ​សង្ឃឹមថា ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី Volodymyr Zelenskiy ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន នឹង​នាំមក​នូវ​ការគាំទ្រ​បន្ថែមទៀត​ដល់​ប្រទេស​ដែល​ត្រូវបាន​ហែកហួរ​ដោយសារ​សង្គ្រាម​មួយ​នេះ​។

​ខណៈ​មេដឹកនាំ​របស់ខ្លួន​បាន​ដល់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ និង​បាន​ជួប​លោក​ប្រធានាធិបតី Joe Biden ក្នុង​ដំណើរ​ទៅ​បរទេស​ជា​លើកដំបូង​ចាប់តាំងពី​រុស្ស៊ី បាន​វាយលុក​អ៊ុយ​ក្រែ​ន​រយៈពេល ​៣០០​ថ្ងៃ​មកនេះ ប្រជាពលរដ្ឋ​ម្នា​ក់នៅ​ទីក្រុង Kramatorsk ស្រី្ត​វ័យ ​៣១​ឆ្នាំ ឈ្មោះ Hanna បាន​ប្រាប់​ទូរទស្សន៍ Reuters ថា នាង​ជឿថា អ៊ុយ​ក្រែ​ននឹង​ទទួលបាន​ការគាំទ្រ​កាន់តែ​ច្រើនឡើង បើសិន​លោក​ប្រធានាធិបតី Zelenskiy រ៉ាយរ៉ាប់​ពី​ទុក្ខលំបាក​នៅ​សមរភូមិ​មុខរប​ស់អ៊ុយ​ក្រែ​ន​ទៅដល់​អាមេរិក​។

​ចំណែក​ប្រជាពលរដ្ឋនៅក្នុង​ទីក្រុង Kyiv ក៏បាន​បង្ហាញ​សុទ្ធ​ដ្ឋិ​និយម​ផងដែរ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ខ្លួន​ទៅកាន់​សហរដ្ឋអាមេរិក​។ ​មិន​ខុសពី​ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន​ដទៃទៀត​ដែរ ​អ្នកក្រុង Kyiv ម្នាក់គឺ​អ្នកស្រី Margaryta Rymarenko បាន​និយាយថា អ្នកស្រី​សង្ឃឹមថា នឹង​ទទួលបាន​ជំនួយ​យោធា​បន្ថែមទៀតដល់​អ៊ុយ​ក្រែ​ន ដែល​កើតចេញពី​ដំណើរ​របស់លោក​ពេលនេះ​។ តាម​ការស្ទង់មតិ​រប​ស់ទូរ​ទស្សន៍ Reuters ប្រជាពលរដ្ឋ​ផ្សេងទៀត បាន​សង្ឃឹមថា អ៊ុយ​ក្រែ​ន​នឹង​ទទួលបាន​ប្រព័ន្ធ​ការពារ​ដែនអាកាស រួមទាំងហិរញ្ញវត្ថុ និង​ជំនួយ​មនុស្សធម៌ពី​សហរដ្ឋ​អាមេរិក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm