ព័ត៌មាន​មិនទាន់​ផ្លូវការ​ថា Messi បន្ត​កិច្ចសន្យា​ជាមួយ PSG

2022/12/22 06:25:55 pm        78

​បាល់ទាត់៖ ​ម្ចាស់​ជ័យលាភី​បាល់ទាត់​ពិភពលោក​ថ្មី Lionel Messi បាន​ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ក្នុង​ការបន្ត​កិច្ចសន្យា​ជាមួយ​ក្លិប​ជើងឯក​បារាំង Paris Saint Germain ដែល​នឹងមាន​សុពលភាព​ដល់​បញ្ចប់រ​ដូ​វ​កាល ២០២៣-២៤ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌​មានបារាំង Le Parisien កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។

​​ខ្សែប្រយុទ្ធ​វ័យ ៣៥ឆ្នាំ ម្ចាស់​ជ័យលាភី Ballon d’Or ៧លើក​ទើបតែ​ជួយ​ក្រុម​ជំរើសជាតិ​អា​ហ្ស​ង់​ទីន​លើក​ពានបាល់ទាត់​ពិភពលោក​ជា​លើក​ទី៣ ក្នុង​ប្រវត្តិសាស្ត្រ ជា​លើកដំបូង​ក្នុង​រយៈពេល ៣៦ឆ្នាំ និង​ជា​លើក​ទី១ ក្នុង​អាជីព​របស់ Messi​។ ​សារព័ត៌មាន​ដដែល​នេះ​បានសរសេរថា កិច្ចព្រមព្រៀង​រវាង Messi និង PSG ក្នុង​ការបន្ត​កិច្ចសន្យា​នោះ​ត្រូវរ៉ូវ​គ្នា​តាំងពីដើម​ខែធ្នូ​ អំឡុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ម្ល៉េះ​។ ​​ជាមួយគ្នា​នោះដែរ​ប្រធាន​ក្លិប PSG លោក Nasser Al-Khelaifi ធ្លាប់​និយាយ​ដែរ​ថា Messi សប្បាយ​ចិត្តនឹង​រស់នៅ​ទឹកដី​បារាំង ហើយ​រឿង​បន្ត​កិច្ចសន្យា​នឹង​និយាយ​ក្រោយ​ចប់ World Cup​។

​​មិនមាន​ការឆ្លើយតប​ណាមួយ​ពី​ភាគី​ក្លិប PSG និង Messi ឡើយ​ ខណៈដែល​អតីត​ខ្សែប្រយុទ្ធ Barcelona រូបនេះកំពុង​ចំណាយពេល​អបអរសាទ​រ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​របស់ខ្លួន ​នៅ​ទឹកដី​កំណើត​នៅឡើយ​។ ​​រំលឹកថា Messi ដែល​ស៊ុត​បញ្ចូល​ទី​បាន ១២គ្រាប់ ១៤ បាល់​បញ្ជូន​ឱ្យ PSG រដូវ​កាល​នេះបាន​ផ្លាស់​មកកាន់ PSG ពី Barcelona កាលពី​ឆ្នាំ២០២១ ជាមួយនឹង​កិច្ចសន្យា ២ឆ្នាំ​ដែល​នឹង​អស់​សុពលភាព​ត្រឹម​ដំណាច់​រដូវ​កាល​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        314
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        391

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm