ឯកឧត្តម វេង សាខុន និងលោកជំទាវ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា នៃមណ្ឌលសុខភាពត្រពាំងព្រីង

2022/12/22 08:03:59 pm        137

ត្បូងឃ្មុំ៖ នាព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកតំបែរខេត្តត្បូងឃ្មុំ និង​ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញសម្ពោធដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​នូវអគារមណ្ឌលសុខភាព​ ខ្លោងទ្វារ របង និងសមិទ្ធផលនានានៃមណ្ឌល​សុខភាព​ត្រពាំងព្រីង ស្ថិតភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តម វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹក​ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​មកជូនបងប្អូន​ប្រជាពលរដ្ឋទាំងអស់នៅឃុំត្រពាំងព្រីង ​និងទូទាំងស្រុកតំបែរ និងបានជូនពរឱ្យបងប្អូន​ជួប​តែពុទ្ធពរទាំង ៤ប្រការ។

ឯកឧត្តម ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនប្រជាជនខ្មែរ​យើង​កំពុងរស់នៅប្រទេសអាឡឺម៉ង់​ ដែលបានរួមគ្នាលះបង់ថវិកាផ្ទាល់ខ្លួនសរុប ៨០ ០០០ ដុល្លារ​អាមេរិក ដើម្បីសាងសងអគារមណ្ឌលសុខភាពត្រពាំងព្រីងនេះឡើងយ៉ាងល្អប្រណិត។

ឯកឧត្តម បន្ថែមថា សកម្មភាពនេះ​គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយ​រាជរដ្ឋាភិបាល​ដើម្បីលើកស្ទួយវិស័យសុខាភិបាល ​ការផ្តល់សេវាពិនិត្យ ​ព្យាបាល និងថែទាំសុខភាពជូនបងប្អូន​ប្រជាជន​នៅ​មូលដ្ឋាន ​ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ ​និងទារក។

ឆ្លៀតយកឱកាសនេះផងដែរ​ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះឯកឧត្តមអនុប្រធាន​ក្រុមការងារ​ចុះមូលដ្ឋានស្រុកតំបែរ ឯកឧត្តម លោកជំទាវប្រធាន ​និងអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ និង​ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់កំលាំង​កាយចិត្តដោះស្រាយ​រាល់​កង្វះខាតទុក្ខលំបាក​ និងបញ្ហារបស់ប្រជាជនយើងជាប្រចាំ។ ជាក់ស្តែង មណ្ឌលសុខភាព​ត្រពាំង​ព្រីង​ដែល​បានដាក់​សម្ពោធឱ្យប្រើប្រាស់នាព្រឹកនេះ ​គឺមិនអាចដំណើរការបាន​នោះទេ​បើមិនមាន​ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ សប្បុរសជន ​និងក្រុមការងារចុះមូលដ្ឋានទាំងអស់​ចូលរួម​បរិច្ចាគ​ជាដី ជាគ្រឿង​ចក្រ ខ្លោងទ្វារ របង និងសម្ភារៈបរិក្ខារពេទ្យនានាសរុប ៣១ ២១៥ ដុល្លារអាមេរិក​បន្ថែមទៀត។ កាន់តែពិសេសនោះ មណ្ឌលសុខភាពពីរបន្ថែមទៀត គឺនៅឃុំនាងទើត និងឃុំគោកស្រុក​ ស្រុកតំបែរនឹងចាប់ផ្តើមដំណើរការសាងសងនាពេលឆាប់ៗខាងមុខនេះផងដែរ។ សមិទ្ធផលទាំងអស់នេះ បាននិងកំពុងផ្តល់ជូនមកនូវការថែទាំសុខភាពយ៉ាង​ល្អប្រពៃជូន​ប្រជាជនយើងទាំងអស់ ​ហើយការងារនេះគឺជាការងារស្នូលរបស់រាជ រដ្ឋាភិបាល និង​គណបក្សប្រជាជនកម្ពុជា​ដែលដឹកនាំដោយសម្តេចតេជោ ហើយសម្តេចតេជោនឹងបន្តរួមសុខរួម​ទុក្ខជាមួយប្រជាជនយើងជារៀងរហូត។

ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានព្រះគេននូវថវិកាចំនួន ៥លានរៀលជូនដល់វត្តស្រែកក និង៥លានរៀលបន្ថែមទៀតជូនដល់វត្តបង្ហើរខ្លែង។ សម្រាប់វត្តត្រពាំងព្រីង ឯកឧត្តម​ក៏បាន​ព្រះគេន​នូវថវិកាចំនួន ៣០លានរៀលផងដែរ ​ក្នុងនោះ ថវិការបស់ឯកឧត្តមផ្ទាល់ចំនួន ១០លានរៀល ថវិការបស់​ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទចំនួន ១០លាន​រៀល​ និងថវិការបស់ក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងព្រីងចំនួន​ ១០លានរៀល។ ឧបត្ថម្ភ​កុំព្យូទ័រសម្រាប់​ប្រជាការពារឃុំចំនួន ​​១គ្រឿង និងថវិកា​ជូនដល់ប្រជាពលរដ្ឋដែលបាន​ចូលរួម​នាព្រឹកនេះ គឺក្នុងម្នាក់ៗទទួលបាន ២០ ០០០រៀល។

សូមជម្រាបជូនថា មណ្ឌលសុខភាពត្រពាំងព្រីងមានផ្ទៃដី ៥ ៤៦៩ម៉ែត្រការ៉េ​ មានអគារ ២ខ្នង គឺអគារមួយខ្នងបណ្តោយ ១៤ម៉ែត្រ និងទទឹង ៨,៨ម៉ែត្រសម្រាប់ទទួលពិនិត្យជំងឺទូទៅ​ ផ្តល់ថ្នាំបង្ការ ពិនិត្យផ្ទៃពោះ​ ឃ្លាំងឱសថ ​និងអគារមួយទៀតទំហំបណ្តោយ ​៨ម៉ែត្រ និងទទឹង ៥,៤ម៉ែត្រ​សម្រាប់ស្ត្រីរង់ចាំសម្រាល​ សរុបថវិកាចំនួន ១១១ ២១៥ ដុល្លារអាមេរិក៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm