យុវជនបោះជំរំស្វែងយល់ពីសម្បត្ដិបេតិកភណ្ឌតំបន់អង្គរ

2022/12/22 09:24:17 pm        838

សៀមរាប៖ នៅថ្ងៃទី២២ខែធ្នូនេះ គឺជាថ្ងៃទី៤ នៃកម្មវិធីបោះជំរំយុវជនជាសាកលលើកទី៨ ឆ្នាំ២០២២ ដែលមានយុវជនជាង ១០០នាក់ ចុះសិក្សាស្វែងយល់តម្លៃសម្បត្តិបេតិកភណ្ឌខ្មែរ៖ ដំណើររុករកក្នុងតំបន់អង្គរ។

បើតាមលោក ស៊ីវ ឧត្តម គណៈកម្មការទទួលបន្ទុកបច្ចេកទេសរួមនៃការបោះជំរំយុវជន បានប្រាប់​BTVថា កានាំយុវជនបោះជំរំ មកកាន់តំបន់អង្គរក្នុងថ្ងៃនេះ គឺយើងបានរៀបចំ​បែងចែក​យុវជនជា​៨ក្រុម ដោយមានអ្នកជំនាញណែនាំពីតំបន់ប្រាសាទអង្គរ ​និងដាក់​វិញ្ញាសារ​ដល់យុវជន​សិក្សាស្រាវជ្រាវជាដើម។

ការរបោះជំរំយុវជនជាសាកលលើកទី៨ ឆ្នាំ២០២២ ចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤​ ខែធ្នូនេះ ធ្វើឡើង​ក្រោមប្រធានបទ ការអភិវឌ្ឍយុវជនក្នុងសង្គមឌីជីថល៖ តារារះនាទិសឧត្តរ ដោយមានការ​ចូលរួមយុវជន សរុប ១៨៣នាក់ ក្នុងនោះយុវជនជាប្រតិភូចំនួន ​​១៥៣នាក់ (ស្រី ៧០%) យុវជន​ស្ម័គ្រចិត្ត ៣០នាក់ និងមន្រ្តី​សម្របសម្រួល និង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានយុវជន ៥០រូប។ យុវជនជាប្រតិភូ ១៥៣នាក់ ​ត្រូវបានជ្រើសរើស​ ជាតំណាងមកពីគ្រប់រាជធានី ខេត្ត និងមកពី កាកបាទ​ក្រហមកម្ពុជា ​កាយរឹទ្ធិ​ជាតិកម្ពុជា ​សហភាពសហព័ន្ធ យុវជន កម្ពុជា វិទ្យាស្ថានជាតិអប់រំ​កាយនិងកីឡា យុវជនមូស្លីម មជ្ឈមណ្ឌលជាតិ​ យុវជនកម្ពុជា​ និង ក្រុមយុវជន ជ័យលាភីកម្មវិធីនានា​របស់អគ្គនាយកដ្ឋានយុវជន។

កម្មវិធីបោះជំរំលើកនេះ ​មានសកម្មភាព​ និងគោលបំណង​ សំខាន់មួយចំនួនដូចជា​អភិវឌ្ឍន៍​សមត្ថភាព និងបណ្តុះបណ្តាល​យុវជនលើជំនាញ​បច្ចេកវិទ្យាព័ត៌មាន ​និងឌីជីថល ដើម្បីឆ្លើយតបទៅ​នឹងយុទ្ធសាស្ត្រ ​កំណែ​ទម្រង់វិស័យអប់រំបែបឌីជីថល ​ក្រោមក្របខណ្ឌ​នៃគោល​នយោបាយ រដ្ឋាភិបាល​ឌីជីថលកម្ពុជា (២០២២-២០៣៥)។

ការបោះជំរំយុវជនជាសាកល​ គឺជា​គំនិត​ផ្តួចផ្តើម​ដ៏ខ្ពង់ខ្ពស់របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ​ក្រោមការ​ជួយ​ឧបត្ថម្ភ​គាំទ្រពី អ្នក​ឧកញ៉ាកិត្តិបណ្ឌិត​ ពុង ឃាវសែ ​ប្រធានក្រុមប្រឹក្សាភិបាល​នៃធនាគាកាណាឌីយ៉ា ហើយបាន​ចាប់ផ្តើមជាលើកដំបូងនៅឆ្នាំ២០១០មកម្ល៉េះ៕ អត្ថបទ៖ទូច សោភ័ណ



អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        140
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm