បាល់ទាត់៖ ក្រុមកំពូលតារាងនៅក្របខណ្ឌអាល្លឺម៉ង់ Bundesliga, Bayern Munich បានយកឈ្នះក្រុមភ្ញៀវ Bayer Leverkusen ២-០ យប់មិញនេះដែលមានន័យថា ពួកគេត្រូវការឈ្នះតែ ១ប្រកួតទៀតប៉ុណ្ណោះដើម្បីគ្រងជើងឯក។

អតីតខ្សែប្រយុទ្ធ Stoke City, Eric Maxim Coupo-Moting បានបន្តរកបានគ្រាប់បាល់ទៀតនៅនាទីទី៧។ Choupo-Moting នៅពេលនេះរកបាន ៣គ្រាប់ហើយក្នុង ៣ប្រកួតចុងក្រោយ បន្ទាប់ពីអវត្តមានខ្សែប្រយុទ្ធជួរមុខ Robert Lewandowski។ ខ្សែបំរើអាល្លឺម៉ង់ Joshua Kimmich ក៏រកបានគ្រាប់នាំមុខ ២-០ នៅនាទីទី១៣ ហើយ ២-០ នេះក៏រក្សាដល់ចប់ការប្រកួត។ ជ័យជំនះនេះធ្វើអោយ Bayern Munich ឡើងនាំមុខដាច់ក្រុមលេខ២ RB Leipzig ដល់ទៅ ១០ពិន្ទុនៅសល់តែ ៤ប្រកួតទៀតចប់រដូវកាល។
Bayern Munich នឹងអាចក្លាយជាជើងឯកតែម្តងប្រសិនយកឈ្នះ Mainz នៅថ្ងៃសៅរ៍នេះ ដែលមានន័យថា លោក Hansi Flick នឹងឈ្នះពានទី៧ ក្នុងអាជីពរបស់ខ្លួនមុនពេលចាកចេញនៅដំណាច់រដូវកាលនេះ។ រីឯមួយប្រកួតទៀត Schalke 04 នឹងត្រូវកាតចេញពីក្របខណ្ឌកំពូល Bundesliga ហើយក្រោយបរាជ័យនៅទឹកដី Armenia Bielefeld ១-០។ លេងបាន ៣០ប្រកួតរដូវកាលនេះ Schalke រកបានតែ ១៣ពិន្ទុប៉ុណ្ណោះ។ Schalke ត្រូវធ្លាក់ទៅក្របខណ្ឌទី២ Bundesliga 2 ជាលើកដំបូងរាប់ពីឆ្នាំ១៩៨៨៕
អត្ថបទ៖នាង សុភាវុធ