រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អំពាវនាវឱ្យអាចារ្យ អាចារិនី ចូលរួមទប់ស្កាត់ យកសាសនាធ្វើអាជីវកម្ម

2022/12/22 11:47:29 pm        630

ភ្នំពេញ៖ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានផ្ដល់អនុសាសន៍ណែនាំដល់អាចារ្យ-អាចារិនីទាំងអស់នៅទូទាំងប្រទេស ត្រូវសហការជាមួយគណៈសង្ឃនៅតាមទីវត្តអារាម និងអាជ្ញាធរពាក់ព័ន្ធ ដើម្បី​ចូលរួមទប់ស្កាត់សកម្មភាពនានា ដែលយកសាសនាធ្វើអាជីវកម្ម បណ្តាលឱ្យប៉ះពាល់ដល់​តម្លៃព្រះពុទ្ធ​សាសនា​​ដែល​ជាសាសនារបស់រដ្ឋ។

ការថ្លែងរបស់ឯកឧត្តម ឈិត សុខុន យ៉ាងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី​ទូទាំង​ប្រទេស​​លើកទី៧ ចំនួន ១,០០០នាក់ មកតាមបណ្តាលរាជធានី-ខេត្ត ដោយមានការចូលរួមពី​ថ្នាក់ដឹក​នាំតាម​បណ្ដា​ក្រសួង​ស្ថាប័នពាក់ព័ន្ធ មន្ទីរធម្មការ និងសាសនាតាមបណ្តារាជធានី-ខេត្ត នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំ​ក្រសួងដែនដី​ នគររូបនីយកម្ម និងសំណង់។

ឯកឧត្តមរដ្ឋមន្រី្ត បានចូលរួមចំណែកផ្តល់ជូននូវអនុសាសន៍មួយចំនួន ដើម្បី​លើកកម្ពស់ពង្រឹងការប្រតិបត្តិ​នូវ​ជំនឿសាសនា កិច្ចប្រតិបត្តិតាមលំអាន ប្រពៃណី ទំនៀម​ទម្លាប់​ខ្មែរ​ឱ្យបាន​គត់មត់ ពូនផ្តុំកម្លាំងអាចារ្យ អាចារិនី លើកស្ទួយតម្លៃវប្បធម៌ ប្រពៃណីសាសនា​ជាតិឱ្យនៅ​គង់វង្ស​ស្ថិត​ស្ថេរ​ដរាប​តទៅ​ក្នុងចរន្តសាកលភាវូបនីយកម្ម​និង​ការ​អភិវឌ្ឍលើគ្រប់វិស័យ។

អាចារ្យ-អាចារិនីទាំងអស់ ចូល​រួ​ម​​សហការ​ឱ្យ​បាន​ជិតស្និទ្ធជាមួយគណៈសង្ឃវត្ត ដើម្បី​ជួយ​រៀបចំកែលម្អទីវត្តអារាម​ឱ្យមានសោភ័ណភាព​ស្អាត មានបរិស្ថានល្អ ស័ក្តិសម ជាទីរមណីយដ្ឋាន និងជាទី​គោរព​សក្ការៈ ជាពិសេសត្រូវអនុវត្តតាម​លិខិត​បទ​​ដ្ឋានគតិយុត្តដែល​មាន​ស្រាប់ ​​​ចូលរួមទប់ស្កាត់នូវរាល់សកម្មភាព​នានាតាមរូប​ភាពយកសាសនា​ធ្វើអាជីវ​ក​ម្ម បណ្តាលឱ្យប៉ះពាល់ដល់​តម្លៃ​ព្រះ​ពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ។

ឯកឧត្តម ឈិត សុខុន បានបន្តណែនាំដល់អាចារ្យ-អាចារិនីខ្មែរ ត្រូវមានសាមគ្គីភាព​ល្អជាមួយ​ពុទ្ធ​បរិស័ទ គណៈសង្ឃ និងអាជ្ញាធរមូលដ្ឋាន ហើយប្រកាន់ខ្ជាប់នូវក្រមសីលធម៌របស់ខ្លួន បំពេញភារកិច្ចដើម្បី​បម្រើ​ពុទ្ធបរិស័ទ​គ្រប់មជ្ឈដ្ឋាន ដោយស្មោះត្រង់ ថែរក្សាប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ រួមចំណែក​ផ្តល់​ការអប់រំ ​ដើម្បីយល់​ដឹងពីគុណវិបត្តិ នៃការប្រើប្រាស់គ្រឿងញៀនអំពើហិង្សាក្នុងគ្រួសារ​ព្រមទាំង​ចេះគោរព​ច្បាប់ចរាចរណ៍ជាដើម។​ទន្ទឹម​នឹងនោះ អាចារ្យ-អាចារិនី ដែលបានសិក្សារៀនសូត្រវគ្គបណ្តុះបណ្តាលត្រូវប្រកាន់ខ្ជាប់ តួនាទី ភារកិច្ច និងក្រម​សីលធម៌ ជៀសវាងការមានអំនួត មានតែឯង ត្រូវចេះសហការជាមួយ នឹងព្រះសង្ឃ គណៈ​កម្មការ អាចារ្យវត្ត ទោះក្នុងវត្តអារាម ឬតាមបណ្តាពិធីនានាត្រូវមានភាពឈ្លាសវៃ ក្នុង​ការរកនីតិ​វិធី​ដោះ​​សា្រយសម្រប​សម្រួល​គ្រប់តម្រូវការរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន។

អាចារ្យ-អាចារិនី ​ត្រូវ​ប​ន្ត​​​បង្កើនចំណេះដឹង ខិត​ខំ​ស្រាវ​ជ្រាវគម្ពីរដីកា ក្បួនតម្រា របៀបមង្គល និងពិធីបុណ្យផ្សេងៗ ពិសេសយក​គោល​ការណ៍រួម ដែល​បានសិក្សា​កន្លង​មកយកទៅអនុវត្ត និងផ្សព្វផ្សាយនៅមូលដ្ឋានឱ្យបានកាន់តែទូលំទូលាយ។

ជាចុងក្រោយឯកឧត្តម ឈិត សុខុន បានណែនាំបន្ថែមថា អាចារ្យ-អាចារិនី មិនត្រូវប្រកាន់បក្សពួក រើសអើងវណ្ណៈ ដែល​ជា​អំពើខ្វះគុណធម៌ ហើយបង្កឱ្យមានវិវាទ ឬអធិករណ៍កើតឡើងក្នុងវត្ត ឬក្នុងសហគមន៍ និង​អំពាវ​នាវ​សូមឱ្យ​អាចារ្យ-អាចារិនីខិតខំរួមចំណែកអនុវត្ត តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ទាក់ទងទៅ​នឹង​វិ​ស័យ​សាសនា ប្រពៃណីទំនៀមទម្លាប់ និងស្វែងយល់ពីការវិវឌ្ឍរីកចម្រើនរបស់សង្គមជាតិដោយយក​ទៅ​អប់​រំ និងបន្តផ្សព្វផ្សាយ​ដល់​ពុទ្ធ​បរិស័ទនៅគ្រប់មជ្ឈដ្ឋាន និង​ជួយទប់ស្កាត់​ការហូរចូល​នូវវប្បធម៌​ពាលាអាវា​សែនា​នា​​៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm