សម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរបេក្ខជនប្រឡងបាក់ឌុប គីមហុង ដែលប្រឡងជាប់និទ្ទេស “C”

2022/12/23 12:17:17 am        273

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរបេក្ខជនប្រឡងបាក់ឌុប គីមហុង ដែលប្រឡងជាប់និទ្ទេស “C”។ ”តាសប្បាយរីករាយនិងមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ចៅ”។

សម្តេចតេជោបានរៀបរាប់ប្រវត្តិកុមារា ហ៊ឺ ទៀងគីមហុង ដោយសង្ខេប។ គីម ហុង កើតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០០៩ នៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ សព្វថ្ងៃមានអាយុ ១៣ឆ្នាំ ឪពុកឈ្មោះ ហ៊ឺ ចាន់ជួង អាយុ ៥៦ឆ្នាំ មុខរបរជា បុគ្គលិកធនាគារចូលនិវត្តន៍ និងម្តាយឈ្មោះ នៅ សុភួង អាយុ៥៤ឆ្នាំ មុខរបរជា គ្រូបង្រៀននៅនាយកដ្ឋានបណ្តុះបណ្តាលវិក្រឹតការភ្នំពេញ។ គីមហុង មានបងប្អូនប្រុស ០២នាក់ គឺឈ្មោះ អ៊ូ ស៊ាវហ្វុង អាយុ ២៨ឆ្នាំ មុខរបរជាគ្រូបង្រៀននៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក ភ្នំពេញ និងចៅ គីមហុង អាយុ ១៣ឆ្នាំ។ បច្ចុប្បន្ន គីមហុង រស់នៅផ្ទះ២៤អា ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីក្រុមគ្រួសារគឺនៅពេលដែល គីមហុង បានចាប់បដិសន្ធិឡើង គឺបានធ្វើអោយគ្រួសារសប្បាយរីករាយ​និង​មានភាពចម្រុងចម្រើន។ នៅពេល គីមហុង ដឹងក្តីគឺចេះរៀបអក្សរក្រមទាំងខ្មែរ និងអង់គ្លេស ចេះអានអក្សរ ពាក្យរាជសព្ទ បាលី សំស្រឹ្តត នៅអាយុ ២ឆ្នាំ និងចេះអានសារជូនពរខ្ញុំ និងសារចូលរួមរំលែកទុក្ខអតីតព្រះមហាក្សត្រសម្តេចព្រះ នរោត្តម សីហនុ នៅអាយុ ៣ឆ្នាំ ដោយគ្មានអ្នកណាបង្ហាត់បង្រៀនឡើយ គឺ គីមហុង ចេះអានដោយខ្លួនឯង។

នៅអាយុ ៧ឆ្នាំ គីមហុង បានចូលរៀនថ្នាក់ទី ៦ នៅសាលាបឋមសិក្សា ហ៊ុន សែន អនុវត្ត ខេត្តតាកែវ។ នៅទីនោះ គីមហុង ចេះអាន ចេះសរសេរ និយាយភាសាអង់គ្លេសបានល្អ និងចេះធ្វើលំហាត់គណិតវិទ្យាថ្នាក់ទី៤ដល់ថ្នាក់ទី៧ ព្រមទាំងចេះស្រាវជ្រាវ និង​ពិសោធន៍ដោយមើលតាម Internet និងYoutube ។

នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១៧ ជំនួយការខ្ញុំលោក ដួង តារា បានជួប គីមហុង នៅភ្នំពេញ ដោយបានធ្វើតេស្ត​សមត្ថភាព​ដូចជាការ​អានសារជូនពរខ្ញុំ អានភាសាអង់គ្លេស និងធ្វើតេស្តលំហាត់គណិតវិទ្យាថ្នាក់ទី៤-ទី៧ និងប្រើប្រាស់កុំព្យូទ័រ​ស្រាវជ្រាវ​ឯកសារតាម​បណ្តាញអ៊ីនធឺណែត Google។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ជំនួយការខ្ញុំបានចុះទៅជួប គីមហុង ផ្ទាល់មួយលើកទៀត​នៅ​ឯនិវេសនដ្ឋានគ្រូបង្រៀន សាលាគរុកោសល្យវិក្រឹតិការ ខេត្តតាកែវ ដោយបានធ្វើតេស្តសមត្ថភាព គីម ហុង លើគណិតវិទ្យា​ថ្នាក់ទី១០-ថ្នាក់ទី១២ ដែលនៅពេលនោះ គីមហុង មានអាយុត្រឹមតែ ៧ឆ្នាំប៉ុណ្ណោះអាចធ្វើលំហាត់បាន។

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ខ្ញុំបានជួប គីមហុង និងក្រុមគ្រួសារនៅផ្ទះខ្ញុំ ដោយបានអោយធ្វើតេស្ត គណិតវិទ្យា និងវិធីស្រាវជ្រាវវាស់ទីតាំងភូមិសាស្រ្តផែនទីនៅលើ Google map និង ឲ្យនិយាយ អង់គ្លេសជាមួយចៅស្រីខ្ញុំ។ ដោយមើលឃើញពីសមត្ថភាពខ្ពស់របស់ គីមហុង នៅខែសីហា ឆ្នាំ២០១៧ ខ្ញុំនិងក្រុមគ្រួសារបានធ្វើ​អំណោយ​ផ្ទះមួយខ្នងនៅ​ស្ទឹងមានជ័យ​ដើម្បី គីមហុង មានឱកាសបន្តការសិក្សានៅភ្នំពេញ រួមទាំងប្រាក់ឧបត្ថម្ភប្រចាំឆ្នាំមួយចំនួនផងដែរ។

នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ គីមហុង បានទទួលអាហារូបករណ៍ចូលរៀនថ្នាក់ទី៨ នៅសាលា ប៊ែលធី អន្តរជាតិ សាខាទី៩ (ស្ទឹងមានជ័យ) រាជធានីភ្នំពេញនៅអាយុ ០៨ឆ្នាំ និងបានបន្តសិក្សាថ្នាក់ចំណេះទូទៅរហូតដល់ថ្នាក់ទី១២ ព្រមទាំងបានប្រឡង​បាក់ឌុបកាលពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។ គីមហុង ក៏បានទទួលអាហារូបករណ៍សិក្សាថ្នាក់ភាសាអង់គ្លេសទូទៅ ចាប់ពីកម្រិតទី១ (Level 1) ដល់កម្រិតទី១២ (Level 12) ដែលមានការយកចិត្តទុកដាក់ពី លោកបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងលោកនាយកសាខា ព្រមទាំងលោកគ្រូ អ្នកគ្រូ នៃសាលា ប៊ែលធី អន្តរជាតិ ទី៩ (ស្ទឹងមានជ័យ)។

ចំពោះការសិក្សាថ្នាក់ចំណេះទូទៅ នៅក្នុងថ្នាក់រៀន គីម ហុង ត្រូវបានដាក់អោយសិក្សាជាមួយសិស្សដែលរៀនចប់ថ្នាក់ទី៧ ដែលមានចំណាត់ថ្នាក់ ពីលេខ១ ដល់លេខ៣ ហើយត្រូវឡើងថ្នាក់ទី៨ ដែលមានសិស្សសរុបចំនួន ២០នាក់។ ក្នុងការសិក្សា គីមហុង ទទួលបានចំណាត់ថ្នាក់ប្រចាំខែ ល្អប្រសើរលើគ្រប់មុខវិជ្ជា ជាពិសេស គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា។

ដោយឡែក ផ្នែកភាសាអង់គ្លេស ចៅ គីមហុង ក៏បានធ្វើតេស្តជាប់ និងចូលរៀនថ្នាក់ភាសាអង់គ្លេសទូទៅចាប់ពីកម្រិតទី១ (Level 1) ដល់កម្រិតទី១២ (Level 12) ដោយសិក្សារយៈពេល ៦ឆ្នាំ។ បច្ចុប្បន្ន គីមហុង កំពុងសិក្សាកម្រិតទី១១ (Level 11) ដោយ​ទទួល​បាន​ចំណាត់ថ្នាក់លេខ១ នៅគ្រប់វគ្គ ក្នុងចំណោមសិស្ស ៣០នាក់ និងបន្តទៅបញ្ចប់កម្រិតទី១២ (Level 12) នៃកម្មវិធីភាសា​អង់គ្លេស​ទូទៅ​របស់សាលា ប៊ែលធី អន្តរជាតិ ផងដែរ។

តាមការជួបធ្វើតេស្តដោយផ្ទាល់ជាមួយ គីមហុង រហូតបានប្រឡងជាប់បាក់ឌុបនៅអាយុ១៣ឆ្នាំ ៣ខែ ៦ថ្ងៃ ខ្ញុំអាចនិយាយបានថា ចៅគីម ហុង ជាមនុស្សទេព។ លើលោកនេះប្រហែលមិនមានមនុស្សពិសេសបែបនេះច្រើននាក់ទេ។ គីម ហុង មានសមត្ថភាព​ច្រើនជាងខ្ញុំលើការប្រើកុំព្យួទ័រ និងភាសាអង់គ្លេស នេះជាការពិតមួយដែលខ្ញុំត្រូវតែទទួលយក។ លើសមត្ថភាពពិសេសនេះ យើងអាចធ្វើការប៉ាន់ស្មានវាយតម្លៃថាបើ គីមហុង ចូលសាកលវិទ្យាល័យនៅអាយុ ១៣ ឆ្នាំ គឺបញ្ចប់បរិញ្ញាបត្រនៅអាយុ ១៧ឆ្នាំ។ បើ គីម ហុង បន្តទៅអនុបណ្ឌិតគឺអាចបញ្ចប់នៅអាយុ ១៩ឆ្នាំ ហើយបើបន្តទៅថ្នាក់បណ្ឌិតគឺអាចបញ្ចប់នៅអាយុ ២៣ឆ្នាំ។ ប៉ុន្តែប្រសិនបើ គីម ហុង ជ្រើសរើមុខវិជ្ជាដែលខ្លួនពេញចិត្តរៀន ឬរៀនផ្លោះយកក្រេឌិត (Credit) គីម ហុង អាចបញ្ចប់ថ្នាក់បណ្ឌិត​នៅអាយុតិច​ជាងនេះ។

ដូចសម្តេចបានបញ្ជាក់កាលពីឆ្នាំ ២០១៧ គឺតាទទួលរ៉ាប់រងទាំងអស់លើការឈានឡើងរបស់ចៅ គីម ហុង ហើយតាក៏សូម​ជូនពរចៅ​ទទួលបានជោគជ័យក្នុងការសិក្សានិងនៅក្នុងជីវិត។

ទន្ទឹមនឹងនេះដែរ សម្តេចសូមចូលអបអរសាទរជាមួយឪពុកម្តាយ អាណាព្យាបាល និងចៅៗទាំងអស់ដែលទើបប្រឡង​ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស ហើយខ្ញុំក៏សូម​អរគុណ​លោកគ្រូអ្នកគ្រូដែល​បាន​ខិតខំយក​ចិត្ត​ទុក​ដាក់បង្រៀនសិស្សអោយទទួលបាននូវលទ្ធផលល្អ និងសូមអរគុណដល់គណៈកម្មការរៀបចំការប្រឡង សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​នៅទូទាំងប្រទេសដែលបានយកចិត្តទុកដាក់ខិតខំរៀបចំការប្រឡងប្រកបដោយជោគជ័យ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm