ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារចូលរួមអបអរសាទរជាមួយឪពុកម្តាយ អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស ។
គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា ទើបប្រកាសលទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២២នេះ ដោយមានសិស្សប្រឡងជាប់ចំនួន ៩០.៩៥០នាក់ ក្នងនោះនិទ្ទេស A (១.០៤៩ នាក់) B (៧.២៣២ នាក់) C (១៩.០៥៣ នាក់) D (៣១.១៦៦ នាក់) និង E (៣២.៤៥០ នាក់)។
សម្តេចតេជោ ហ៊ុន សែន សូមអរគុណលោកគ្រូអ្នកគ្រូដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សអោយទទួលបាននូវលទ្ធផលល្អ និងសូមអរគុណដល់គណៈកម្មការរៀបចំការប្រឡង សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេសដែលបានយកចិត្តទុកដាក់ខិតខំរៀបចំការប្រឡងប្រកបដោយជោគជ័យ៕


