ក្រសួងមហាផ្ទៃ បន្តចុះអនុស្សរណៈ​ជាមួយ​អង្គការ​ក្រៅ​រាជ​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការ​ជួញ​ដូរ​មនុស្ស

2022/12/23 04:28:22 pm        743

ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស របស់ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី២២ ខែ ធ្នូ ឆ្នាំ២០២២នេះ បានចុះហត្ថលេខា លើអនុស្សារណៈ​យោគ​យល់​គ្នា​ជា​មួយ​អង្គការ​ដែនដី​មនុស្សហូឡងដ៍-ប្រចាំកម្ពុជា ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស និងការ​រំលោភ​បំពាន​លើកុ​មារ ដោយអនុស្សរណៈបានធ្វើ ឡើងរវាងលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ និងប្រធានអង្គការខាងលើនេះ។

ថ្លែង​បន្ទាប់ពីចុះអនុស្សរណៈនោះ លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងថា ការចុះអនុស្សរណៈ ជាមួយ​អង្គការក្រៅ​រាជរដ្ឋាភិបាលនេះ គឺដើម្បីរួមគ្នាទប់ស្កាត់ការជួញដូរមនុស្ស និង​ការ​រំលោភ​បំពាន​លើ​កុមារ​នៅ​កម្ពុជាឲ្យមានប្រសិទ្ធភាពបន្ថែមទៀត ខណៈបញ្ហានេះ​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​កំពុងយក ចិត្តិទុកដាក់យ៉ាងខ្លាំងនោះ។

លោកជំទាវ ជូ ប៊ុនអេង បានបន្តថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បាន ធ្វើ​ការ​ជា​មួយដៃគូ​ជា​ច្រើនរួមទាំងអង្គការសហប្រជាជាតិផងនោះ បានខិតខំ​យ៉ាង​សកម្ម​ក្នុង​ការ​ទប់​ស្កាត់ ការជួញដូរមនុស្ស និងការរំលោភបំពានលើមនុស្សគ្រប់ប្រភេទ ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​នោះឡើយ។

យ៉ាងណាក៏ដោយ លោកជំទាវ ជូ ប៊ុនអេង បានសំដែងនូវ ក្តីសោមនស្សរីករាយ និង​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅចំពោះកិច្ចសហការល្អ ជាមួយដែនដីមនុស្សហូឡងដ៍នាពេលនេះ បាន​ក្លាយ​ទៅ​ជាដៃ​គូ​មួយទៀត ក្នុងកិច្ចសហការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ការ​ចុះ​អនុស្សរណៈ​ជាមួយ​អង្គការ​ក្រៅរាជរដ្ឋាភិបាល និងដៃគូនានានេះ គឺមានគោលបំណងដូចជា៖ ការសហការ​ប្រមូល​ព័ត៌មាន សម្រាប់ជំនួយដល់នីតិវិធីច្បាប់, ការសហការក្នុងការធ្វើអន្តរាគមន៍ និងសង្គ្រោះ ការ​សហការ​សម្របសម្រួល ក្នុងការលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាព ការ​សហការ​សិក្សា​ស្រាវជ្រាវ និងតស៊ូមតិ ដើម្បីវិភាគ ចងក្រងរបាយការណ៍ អំពីរបកគំហើញ និង​អនុសាសន៍​ជាដើម​៕​ អត្ថបទ៖បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm