កម្ពុជា​នឹង​លេង​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពេល​ប៉ះ​ឥណ្ឌូនេស៊ី​រសៀល​នេះ​

2022/12/23 05:25:43 pm        332

បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជាត្រូវ​ប្រកួត​ទី​២ ​របស់ខ្លួន​ក្នុង​ពូ​ល A ពានរង្វាន់​បាល់ទាត់​តំបន់​អាស៊ីអាគ្នេយ៍​២០២២ ថ្ងៃ​ទីនេះ ដោយ​ត្រូវ​ជួប​ជាមួយ​ជើងឯក​រង​ច្រើនជាងគេឥណ្ឌូនេស៊ីនៅ​ពហុ​កីឡដ្ឋាន Gelora Bung Karno ក្នុង​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ីម៉ោង ៤​និង​៣០​នាទី​រសៀលម៉ោង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការប្រកួត​នេះ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​បាយ័ន​។​

​មុន​ការប្រកួត​នៅលើ​ពហុ​កីឡដ្ឋាន​ដែល​អាច​ផ្ទុក​អ្នកគាំទ្រ​បាន​ជិត ​៨០០០០​នាក់ កម្ពុជា​បើក​ការប្រកួត​ដំបូង​ក្នុង​ពូ​ល ដោយបាន​យកឈ្នះ​ហ្វីលីពីន ៣​ទល់នឹង​២ ដោយ​គ្រាប់​បាល់​ពីរ​គ្រាប់​តែឯង​របស់​កីឡាករ រ៉ឹង ប៊ុន​ហៀ​ង និង​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ អន ចាន់​ប៉ូ​លីន​។ ចំនែក​ឥ​ណ្ឌ​នេ​ស៊ី​សម្រាកនេះ​ជាការ​ប្រកួត​ដំបូង​របស់គេ​។​ ​គ្រូបង្វឹក​ជម្រើសជាតិ​ក​ម្ពុ​ជាលោក Ryu Hirose បញ្ជាក់ថា ទោះបីជា​យើង​ត្រៀមខ្លួន​បានល្អ​សម្រាប់​ការប្រកួត​ ក្នុងអំឡុងពេល​ប្រមូលផ្តុំ​នៅ​កម្ពុជា ប៉ុន្តែ​ដូច​ដឹង​យើង​មាន​កាលវិភាគ​ដ៏​លំបាក​បំផុត​មួយ​។ លោក​បន្តថា ឥណ្ឌូនេស៊ី​ជា​ក្រុម​មួយ​ដែល​លេង​បានល្អមាន​កីឡាករ​លេង​នៅក្រៅ​ស្រុក និង​ល្អៗ​ច្រើន​។ ដូច្នោះយើង​នឹង​លេង​ដោយ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​។​ ​ចំនែក​គ្រូបង្វឹក​ជម្រើសជាតិ​ឥណ្ឌូនេស៊ីលោក Shin Tae-yong លើកឡើងថា​ លោក​មិន​បារម្ភ​ពី​ក្រុម​ផ្សេង​ក្រៅ​ពូ​ល​ទេ ចំពោះមុខ​ផ្តោត​តែ​កូនក្រុម និង​ការត្រៀមខ្លួន​។

​ទាក់ទង​នឹង​ជ័យជំនះ​កម្ពុជា ៣​ទល់នឹង​២ លើ​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន គ្រូបង្វឹក​សញ្ជាតិ​ជប៉ុន​រូបនេះបន្ថែមថា ជម្រើសជាតិ​កម្ពុជា​កំពុងមាន​លក្ខខណ្ឌ​ល្អប្រសើរ ហើយនឹង​បង្ករ​ភាពលំបាក​សម្រាប់​ឥណ្ឌូនេស៊ីក្នុងការ​ស្វែងរក​ពិន្ទុ​។ ប៉ុន្តែ​យើង​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ ព្រមទាំង​នឹងធ្វើ​អ្វី​ដើម្បី​ឈ្នះ​ការប្រកួត​។​ ​ក្នុង​ប្រវត្តិ​បាល់ទាត់​តំបន់​អាស៊ីអាគ្នេយ៍​តាំងពី​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៦ ឥណ្ឌូនេស៊ី​មិនដែល​ឈ្នះ​ពាន​នេះ​​ទេ ប៉ុន្តែ​ឥណ្ឌូនេស៊ី​ក្រុម​ដែល​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ច្រើនជាងគេ​ដូច​ថៃ និង​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​២ ប្រាំ​មួយដង ហើយ​ចុង​ក្រោយនេះបញ្ចប់​ត្រឹម​លេខ​ទី​២ ​ទៀត ក្រោយ​ចាញ់​ថៃ ៦​ទល់នឹង​២ ទាំងពីរ​ជើង​។​ ​សូម​រំលឹក​ថា​ ៧​ប្រកួត​ដែល​ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា ឥណ្ឌូនេស៊ីឈ្នះ​ទាំង ​៧​ប្រកួត តាំងពី​ឆ្នាំ​២០០១ ក្នុងនោះឥណ្ឌូនេស៊ី​ទាត់​ចូល​ទី​ជម្រើសជាតិ​កម្ពុជា ២៦​គ្រាប់ ខណៈ​កម្ពុជា​ទាត់​ចូល​ឥណ្ឌូនេស៊ី​វិញ ២គ្រាប់គឺ​ក្នុងការ​ប្រកួត​ពាន​នេះ​ឆ្នាំ​២០២០ លើក​មក​ប្រកួត​ឆ្នាំ​២០២១​ នៅ​ប្រទេស​សិង្ហ​បុរី​៕ អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm