បាល់ទាត់៖ ក្រុមតោខៀវ Chelsea បាត់ឱកាសបីពិន្ទុក្នុងទឹកដីខ្លួនឯង ក្រោយពីបានត្រឹមស្មើគ្នា ០-០ ពេលទទួលភ្ញៀវ Brighton នៅ Stamford Bridge យប់មិញ។ ការប្រកួតរវាង Chelsea និង Brighton យប់មិញធ្វើឡើងតំណាលគ្នា នឹងសេចក្តីប្រកាសដកខ្លួនចេញពី European Super League របស់ក្លិបអង់គ្លេសទាំង ៦ ដែលរួមមាន Chelsea ដែរ។

Chelsea កំពុងមានកៅអីស្រាប់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ដែលនឹងត្រូវជួបជាមួយ Real Madrid។ Brighton មានឱកាសជាច្រើននៅចុងម៉ោង ដោយកីឡាករបម្រុង Adam Lallana និង Danny Welbeck ដែលស៊ុតបុកបង្គោលទី មុនពេលដែល Ben White ទទួលបានកាតលឿងទី២ បណ្តេញចេញពីការប្រកួត។ យ៉ាងណាក្តីការប្រកួតបញ្ចប់ទៅដោយលទ្ធផល ០-០ ធ្វើអោយ Chelsea ទទួលបានមួយពិន្ទុតែឡើងមកលេខ៤ វិញមាន ៥៥ពិន្ទុស្មើគ្នាជាមួយក្រុមលេខ៥ West Ham។ ចំណែក Brighton មួយពិន្ទុនេះទៀតធ្វើអោយពួកគេនៅឈរលេខ ១៦ ដដែលតែគម្លាតពីតំបន់គ្រោះថ្នាក់ ៧ពិន្ទុ។ Chelsea នឹងត្រូវជួប West Ham ថ្ងៃសៅរ៍នេះ ខណៈ Brighton ទៅទឹកដី Sheffield United៕
អត្ថបទ៖នាង សុភាវុធ