កីឡា ១៣​ប្រភេទ និង​កីឡា​សម្ដែង ១ បានអនុម័ត​រួចរាល់​សម្រាប់​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ២០២៣

2022/12/23 05:44:33 pm        313

​​អាស៊ាន​ប៉ា​រ៉ា​ហ្គេម៖ ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣ នៅ​កម្ពុជា បានអនុម័ត​ប្រភេទ​កីឡា​រួចរាល់​ហើយដោយ​សម្រេចយក​កីឡា ១៣​ប្រភេទបូក​កីឡា​សម្ដែង ១​ប្រភេទ។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម យី វាសនា អគ្គលេខាធិការរងនៃ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ (CAMAPGOC) ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​សហព័ន្ធ​កីឡា​ជនពិការ​អាស៊ាន (APSF) ​កាលពី​ថ្មីៗ។​

​ឯកឧត្តម​មានប្រសាសន៍​ថា កាលពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​អភិបាល​កីឡា​ជនពិការ​អាស៊ាននៅ​ឥណ្ឌូនេស៊ី គឺ​បានអនុម័ត​កីឡា​ចំនួន ១២​ប្រភេទ តែមាន​កីឡា​មួយ​ត្រូវ​បន្ថែម ហើយ​ពេលនេះបាន​ឯកភាព​លើ​កីឡា​មួយទៀត ដែល​នាំ​ឲ្យ​មានការ​សម្រេច​ចុងក្រោយគឺកំណត់​យក​កីឡា ១៣​ប្រភេទសម្រាប់​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ បូក​ទាំង​កីឡា​សម្ដែង ១​ប្រភេទដែល​កំណត់​យក​កីឡា​អេឡិចត្រូនិក ​(E-Sports) ​តែ​មិន​រ៉ាប់​បញ្ចូល​មេដាយ​ឡើយ។​ ​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​ជា​អគ្គលេខាធិការរង​ CAMAPGOC ​ដដែល​បាន​ឲ្យ​ដឹងថា កីឡា ១៣​ប្រភេទដែល​ត្រូវ​បានអនុម័ត​រួចរាល់ រួមមាន​កីឡាអត្តពលកម្ម​ជនពិការ​, ​កីឡាហែលទឹក​ជនពិកា​រ​, ​កីឡា​វាយ​សី​ជនពិការ​, ​កីឡាបាល់ទាត់ ៥​ម្ខាង​, ​កីឡាបាល់ទាត់ ៧​ម្ខាង​, ​កីឡា​លើក​ទម្ងន់​ជនពិការ​, ​កីឡា​បូ​ស្យា​ជនពិការ​, ​កីឡាវាយកូនឃ្លីលើតុ​ជនពិការ​, ​កីឡា​យូ​ដូ​ជនពិការ​, ​កីឡាបាល់បោះ​រទេះ​ជនពិកា​រ​, ​កីឡាបាល់បោះ​ជនពិការភ្នែក​, ​កីឡាបាល់ទះ​អង្គុយ និង​កីឡា​អុក។​

​ឯកឧត្តម យី វាសនា បន្ថែមថា ១៣​ប្រភេត​កីឡា​នេះបានសម្រេច​រួចហើយ ហើយ​ការរៀបចំ​ឲ្យ​ចេញ​ជា​ព្រឹត្តិការណ៍​កីឡា ឬ​វិញ្ញាសា​ប្រកួត​តាម​ប្រភេទ​កីឡា​នីមួយៗត្រូវ​រៀបចំ​ការរៀបចំ​ជាក់ស្ដែង។ ប៉ុន្ដែ​បើតាម​ការគ្រោងទុក​ជាប​ទ​ពិសោធន៍ កាលពី​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ឥណ្ឌូនេស៊ីគឺមាន​វិញ្ញាសា​ទាំងអស់​ប្រមាណ​ជាង ៤០០​វិញ្ញាសា លើ ១៤​កីឡា ហើយ​នៅ​កម្ពុ​ជាមាន ១៣​ប្រភេត​កីឡា។ ដូច្នេះ​វិញ្ញាសា​ដែល​គ្រោង​រៀបចំ​មិនទាន់​កំណត់​ជាក់លាក់​នោះទេ ប៉ុន្ដែ​អាច​ក្នុងរ​ង្វ​ង់ជាង ៤០០​វិញ្ញាសា។​ ​ចំណែក​ដំណើរការ​ចុះឈ្មោះ​ចូលរួម​វិញ ឯកឧត្តម​បាន​ពន្យល់ថា មាន ៣​ដំណាក់កាលក្នុងដំណាក់កាល​ទី​១ បានបញ្ចប់​ហើយ គឺជា​ការចុះឈ្មោះ​ប្រទេសទៅតាម​ប្រភេទ​កីឡា​នីមួយៗ។ រីឯ​ដំណាក់កាល​ទី​២ គឺជា​ការចុះឈ្មោះ​ចំនួន​ប្រតិភូ មន្ដ្រី និង​កីឡាករ​-​កីឡាការិនី​សរុប​ប៉ុន្មាន​នាក់ដែល​ត្រូវ​បញ្ចប់​ត្រឹម​ខែមករា ឆ្នាំ​២០២៣ និង​ដំណាក់កាល​ទី​៣ គឺ​ការចុះឈ្មោះ​តាម​ឯក​ត្ត​បុគ្គល​នីមួយៗ ឧទាហរណ៍​ការបញ្ជាក់​ឈ្មោះ​ប្រតិភូ​ដឹកនាំ និង​ឈ្មោះ​កីឡាករ​-​កីឡាការិនី​ច្បាស់ៗទៅតាម​ប្រភេទ​វិញ្ញាសា​ខ្លួន​ចូលរួម​ប្រកួត ដែល​គ្រោង​នឹង​បញ្ចប់​នៅ​កំឡុង​ខែកុម្ភៈ មុន​ឈានដល់​ការប្រកួត​ពីថ្ងៃ​ទី​០៣-០៩ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm