«ល្ខោនខ្មែរ» រដូវកាលទី១ ឆ្នាំ២០២២ ទម្រង់របាំក្បាច់បុរាណខ្មែរ លេខ១ បានទៅ​ក្រុមយុវជន​រាជធានីភ្នំពេញ

2022/12/23 06:13:09 pm        275

ភ្នំពេញ៖ «ល្ខោនខ្មែរ» រដូវកាលទី១ ឆ្នាំ២០២២ វិញ្ញាសា«ទម្រង់របាំក្បាច់បុរាណខ្មែរ» ជ័យ​លាភី​លេខ០១ បានទៅលើក្រុមយុវជនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ សម្តែង​ល្ខោន​ក្បាច់​បុរាណរឿង រាមកេរ្តិ៍ ត្រង់ឈុត ព្រះរាមលើកទ័ពទៅក្រុងលង្ការ។ ជ័យលាភីលេខ០២ បាន​ទៅ​លើ​ក្រុមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប សម្តែងល្ខោនក្បាច់បុរាណ រឿងរាមកេរ្តិ៍ ត្រង់​ឈុត រាមលក្ស្មណ៍ជប់លក្ស្មណ៍ និងជ័យលាភីលេខ០៣ បានទៅលើក្រុម ខ្ញុំស្រលាញ់វប្បធម៌ នៃ​ស.ស.យ.ក ខេត្តកំពង់ស្ពឺ សម្តែងល្ខោនក្បាច់បុរាណ រឿងព្រះសមុត្រ នាងប៊ុតសុម៉ាលី ត្រង់​ឈុត នាងប៊ុតសុម៉ាលី សម្លាប់យក្សរៃយកាន។

កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ ឆ្នាំ២០២២នេះ បង្កើត​ឡើង​ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហការ​ផ្សព្វ​ផ្សាយ​ដោយ​ស្ថានីយទូរទស្សន៍BTV ព័ត៌មាន។ ក្នុងនោះដំណើរការ​នៃ​ការ​ប្រកួត​រដូវ​កាល​ទី​១​នេះ គឺជាការប្រកួតតាមរយៈអនឡាញក្នុងដំណាក់កាលដំបូង និងចូលរួម​ប្រកួត​ផ្ទាល់​នៅ​ដំណាក់​កាល​បន្ទាប់ ចាប់ពីពេលដាក់ពាក្យ និងការផ្ញើវីដេអូ ដើម្បីធ្វើការវាយតម្លៃប្រកួតដោយផ្ទាល់ តាម​វគ្គ​នីមួយៗ រហូតដល់វគ្គវេទិការបស់ខ្ញុំ។ កម្មវិធីនេះទៀតសោត បានប្រព្រឹត្តឡើងកាលពីថ្ងៃទី៩ ខែ​កក្កដា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ និងបានបែងចែកជា៩ដំណាក់កាល។

ក្រោម​វត្តមានលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជនកម្ពុជា និងឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត​ស្វាយរៀង។

នាឱកាសប្រគល់បណ្ណ ស្លាក និងពានរង្វាន់ជូនក្រុមជ័យលាភី ក្នុង​វិញ្ញាសា​ទម្រង់​របាំ​ក្បាច់​បុរាណ​ខ្មែរ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ថ្លែង​ថា «ល្ខោនខ្មែរ» រដូវកាលទី១ ឆ្នាំ២០២២ វិញ្ញាសា«ទម្រង់របាំក្បាច់បុរាណខ្មែរ» គឺជាគំនិត​ផ្តួច​ផ្តើម​ថ្មី​មួយទៀតរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និយាយដោយ ប៉ុន្តែ​បើ​និយាយ​ជារួម គឺជារបស់សហភាពសហព័ន្ធយុវជនកម្ពុជាយើង ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី និងគិតថាស.ស.យ.កទាំងមូល គឺជាដៃគូដ៏ធំបំផុតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុង​ការ​លើក​ស្ទួយ ជ្រោងនូវតម្លៃវប្បធម៌របស់កម្ពុជា។

ចំណែកក្រុមយុវជនដែលចូលរួមប្រកួតប្រជែងតាំងពីវគ្គដំបូង រហូតដល់វគ្គផ្តាច់ព្រ័ត្រជាប់ និង​ទទួល​បាន​ជ័យលាភីពានរង្វាន់លេខ១ លេខ២ និងលេខ៣ បានបង្ហាញ​ចំណាប់​អារម្មណ៍​រំភើប​រីករាយ​មែន​ទែន ដែលក្រុមយុវជននីមួយៗ បានបង្ហាញពីសមត្ថភាពយ៉ាងល្អ និងទទួល​បាន​ជោគ​ជ័យ តាមរយៈគណៈកម្មការផ្តល់ពិន្ទុយ៉ាងសុក្រិត្យ យុតិ្តធម៌ និង​សូម​គោរព​អរគុណ​ដល់​គណៈកម្មការ​ទាំង ០៤រូប និងអរគុណដល់ទស្សនិកជនដែលតែងតែជួយគាំទ្រក្រុមយុវជន និ​ង​ល្ខោន​ខ្មែរ។

ជាចុងក្រោយលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា ក្រោយពីបានទស្សនា នៃការ​បង្ហាញ​ពី​សមត្ថភាព​ដ៏​ល្អឥតខ្ចោះរបស់បេក្ខជន បេក្ខនារី គឺលោកជំទាវ ចង់ឲ្យអ្នកជាប់ជ័យលាភី លេខ១​គ្រប់​ៗ​គ្នា។ ប៉ុន្តែជ័យលាភីលេខ០១ គឺមានតែ១ប៉ុណ្ណោះ ហើយក្រុមយុវជន ដែលបង្ហាញ​នូវ​ទេព​កោសល្យ​នោះ​ គឺប្លែកៗគ្នាតែបនិ្តចបន្តួចប៉ុណ្ណោះទេ ដូច្នេះអ្វីដែលសំខាន់បំផុតនោះគឺ ការចូលរួម និងសុំលើកទឹកចិត្តឲ្យកម្មវិធីក្រោយៗទៀត ឲ្យមានចូលរួមពីយុវជនកាន់តែផុលផុសថែមទៀត ដូច្នេះ​ជ័យលាភីលេខ១ លេខ២ និងលេខ៣ គង់តែមកដល់ម្តងម្នាក់ រៀងៗខ្លួនផងដែរ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        74
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        46
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm