បាល់ទាត់៖ ខ្សែបម្រើ Bayern Munich, Alphonso Davies បានក្លាយជាម្ចាស់ពានជ័យលាភីកីឡាករឆ្នើមប្រចាំឆ្នាំរបស់កាណាដា ៤ឆ្នាំជាប់គ្នា បន្ទាប់ពីជួយក្រុមកាណាដាបង្ហាញខ្លួននៅ World Cup ជាលើកដំបូងក្នុងរយៈពេល ៣៦ឆ្នាំ។ កីឡាករវ័យ ២២ឆ្នាំរូបនេះក៏បានស៊ុតបញ្ចូលទី ១គ្រាប់ផងដែរឱ្យកាណាដានៅ World Cup។
នៅ World Cup 2022 កាតា Davies គឺជាកីឡាករលេចធ្លោម្នាក់គត់របស់កាណាដានៅជួរមុខប្រយុទ្ធ និងស៊ុតបញ្ចូលទី ១គ្រាប់ពេលលេងទល់នឹងបក្រូអាស៊ីនោះគឺជាគ្រាប់ដំបូងរបស់ខ្លួន និងរបស់កាណាដាក្នុងប្រវត្តិសាស្ត្រ World Cup។ ក្រៅពី World Cup កីឡាករវ័យ ២២ឆ្នាំរូបនេះក៏បានរួមចំណែកជួយក្លិបអាជីពរបស់ខ្លួន Bayern Munich ឈ្នះពាន Bundesliga និង EFL Supercup ផងដែរក្នុងឆ្នាំ២០២២ នេះ។ សរុបរួម Alphonso Davies បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិកាណាដា ៣៣លើកស៊ុតបញ្ចូលទីបាន ១៣គ្រាប់ ១៦បាល់បញ្ជូន៕
អត្ថបទ៖នាង សុភាវុធ