អត្រាប្រឡងជាប់របស់សិស្សនៅខេត្តកោះកុងឆ្នាំនេះ ជាប់ជិត៦០ភាគរយ

2022/12/23 08:11:18 pm        748

ភ្នំពេញ៖ អត្រាសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តកោះកុង ឆ្នាំ២០២២នេះ បានជាប់ជិត៦០ភាគរយ បើធៀបនឹងឆ្នាំកន្លងបានត្រឹមតែ ៤០.៥៦ភាគរយប៉ុណ្ណោះ ពោល​គឺកើនឡើងគួរជាទីមោទកភាពលើគុណភាពអប់រំ។

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន ​និងកីឡាខេត្តកោះកុង បាន​ឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ក្រោយ​អមដំណើរ​លោកជំទាវអភិបាលខេត្តកាត់លិខិត​លទ្ធផលប្រកាសប្រឡងថា​ ក្នុង​ចំណោម​បេក្ខជន​មានក្នុងបញ្ជីឈ្មោះប្រឡងសរុប ១.០៥៨នាក់ គឺមាន ៥៧២នាក់/ស្រី ៣៣៦នាក់ បាន​ជោគជ័យ​លើការលទ្ធផលប្រឡងបាននិទ្ទេសល្អចំពោះកិច្ចប្រឹងប្រែសិក្សា។

លោក ង៉ែត ឡឹង ក៏បានសម្តែងក្តីត្រេកអរចំពោះអាណាព្យាបាលសិស្ស សម្រាប់អត្រាប្រឡង​ជាប់​របស់សិស្សានុសិស្សឆ្នាំនេះ ​ដោយកើនឡើងទៅ ៥៩.៤៨ភាគរយ ប្រសិនបើធៀបនឹងឆ្នាំ​កន្លង​ទៅ​មានត្រឹមតែ ៤០.៥៦ភាគរយ។ក្នុងនោះអត្រាសិស្សប្រឡង​ជាប់និទ្ទេសAកើនឡើង​បាន១នាក់​បន្ថែមទៀត។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានកោតសរសើរចំពោះសិស្សានុសិស្សដែល​ប្រឹងប្រែង​យកចិត្តទុកសិក្សារៀនសូត្ររហូតដល់ពេលបានលទ្ធផលល្អ​ប្រសើរគួរជាទីមោទកភាព​សម្រាប់​មូលដ្ឋានខេត្ត ​និងក្រុមគ្រួសាររបស់ពួកគេ។

លោកជំទាវអភិបាលខេត្តកោះកុង មានជឿជាក់ថា ថ្ងៃអនាគត ខេត្តកោះកុងនឹងមានធនធាន​មនុស្ស​ចំណានៗជាច្រើន ​ដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តកាន់​តែរីកចម្រើនទៅមុខ ហើយពួកគេទទួល​បានប្រាក់​ចំណូលខ្ពស់ពីចំណេះដឹងដែលខ្លួនមាន។

លោកជំទាវ អភិបាលខេត្តកោះកុង មិនទាន់កំណត់ពេលវេលាដែលនឹងត្រូវជួបសំណេះ​សំណាល​ជាមួយ​សិស្ស​ប្រឡងជាប់និទ្ទេសAទាំង៥នាក់ខាងលើនេះ។​ អំឡុងពេលថ្ងៃប្រឡង​លោកជំទាវ មិថុនា ភូថង ​បានសន្យាថា «ក្នុងនាមថ្នាក់ដឹកនាំខេត្ត ​នឹងឧបត្ថម្ភថវិកា​ ៤លានរៀល និងកុំព្យូទ័រយួរដៃ ១គ្រឿងបន្ថែមទៀត ​ប្រសិនក្មួយៗ ​ប្រឡងបាននិទ្ទេស A។ មួយវិញទៀតអាចទទួលបានអាហារូបករណ៍ពី​សកលវិទ្យាល័យផ្សេងទៀត ​ផងដែរ»។

ដោយឡែកសិស្សដែលមកពិនិត្យមើលលទ្ធផលនៅវិទ្យាល័យ​ចំណេះបច្ចេកទេសតេជោ ហ៊ុន សែន កោះកុង ​អះអាងថា ពួកគេបានប្រឡងជាប់និទ្ទេសC ហើយពួកខ្លួនពេញចិត្តនឹងលទ្ធផល ​នៅថ្ងៃនេះ ព្រោះថាវាជាកិច្ចខិតខំសិក្សាតាំងពីដើមឆ្នាំរហូតថ្ងៃចេញលទ្ធផលប្រឡង៕អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm