បាល់ទាត់៖ លោក Czeslaw Michniewicz នឹងចាកចេញពីតំណែងអ្នកចាត់ការក្រុមជម្រើសជាតិប៉ូឡូញចុងឆ្នាំនេះ ក្រោយចំណាយពេល ១១ខែក្នុងតំណែង។ សហព័ន្ធបាល់ទាត់ប៉ូឡូញ PZPN បានសំរេចចិត្តមិនបន្តកិច្ចសន្យាដល់អ្នកចាត់ការវ័យ ៥២ឆ្នាំរូបនេះឡើយ ក្រោយបរាជ័យនៅ World Cup។
ប៉ូឡូញបើកឆាក World Cup ស្មើជាមួយម៉ិកស៊ិក ឈ្នះអារ៉ាប៊ីសាអ៊ូឌីត និងចាញ់អាហ្សង់ទីន ហើយបានឡើងវគ្គ ១៦ក្រុមចុងក្រោយតែធ្លាក់ដោយសារបារាំងត្រឹមវគ្គនោះ។ លោក Michniewicz ត្រូវបានតែងតាំងឱ្យដឹកនាំក្រុមជម្រើសជាតិប៉ូឡូញកាលពីខែមករាឆ្នាំ ២០២២ នេះបន្តតំណែងពីលោក Paulo Sousa ដែលត្រូវបានបណ្តេញចេញកាលពីខែធ្នូឆ្នាំមុន៕
អត្ថបទ៖នាង សុភាវុធ