សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ជំរុញផលិតកម្មម្រេច និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

2022/12/23 09:56:11 pm        410

ភ្នំពេញ៖ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ​បានរៀបចំវេទិកាប្រមើលមើលម្រេចកម្ពុជា ដើម្បី​ពិភាក្សានិរន្តភាពផលិតកម្មម្រេច​ និងជំរុញការនាំចេញផលិតផលម្រេច និងគ្រឿងទេសកម្ពុជា​ទៅ​កាន់ទីផ្សារអន្តរជាតិ។វេទិកាស្តីពីប្រមើលមើលម្រេចកម្ពុជា ពេញមួយថ្ងៃ ត្រូវបានរៀបចំនៅថ្ងៃទី២៣ ខែធ្នូ នៅសណ្ឋាគារ សាន់វ៉េភ្នំពេញ ​ដោយមានការអញ្ជើញចូលរួមពីប្រធានសហព័ន្ធម្រេច និង​គ្រឿង​ទេសកម្ពុជា លោក ម៉ាក់ នី ឯកឧត្តម វ៉ា រុតសាន​ ប្រធានក្រុមទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ ​និងនេសាទ​ ក្រុមហ៊ុនកែច្នៃ និងនាំចេញកសិករម្រេច​ សហគមន៍កសិកម្ម ​និងដៃគូអភិវឌ្ឍន៍។

ថ្លែងក្នុងពិធីនេះ លោក ម៉ាក់ នី មានប្រសាសន៍ ​វេទិកាស្តីពីការប្រមើលមើលម្រេចកម្ពុជា ឆ្នាំ២០២២​នេះ នឹង​ផ្តល់នូវឱកាសជូនដល់សមាជិករបស់ខ្លួន​ និងអ្នកចូលរួម​ អាចទទួលបានព័ត៌មាន និង​យល់ដឹងបន្ថែមអំពីស្ថានភាពនៃវិស័យម្រេចជាសកល​ ព្រមទាំងរបាំងបច្ចេកទេស ក៏ដូចជា​ឧសគ្គផ្សេងៗលើទីផ្សារនាំចេញផលិតផលម្រេចទៅកាន់ពិភពលោកជាដើម។

ក្នុងវេទិកានេះ​ ក៏មានការធ្វើបទបង្ហាញ វគ្គចែករំលែកបទពិសោធន៍ ​និងវេទិកាពិភាក្សា​ដោយ​សមាជិក កសិករ ក្រុមអ្នកផលិតម្រេច និងក្រុមហ៊ុនវេចខ្ចប់ កែច្នៃ​ និងនាំចេញ។​

ក្នុងអំឡុងពេលវេទិកានេះ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា នឹងចែករំលែកដល់អ្នកចូលរួម​ទាំង​អស់​នូវសមិទ្ធផលការងារម្រេចបានកន្លងមក បញ្ហាប្រឈមផ្សេងៗ​ និងផែនការអនាគតរបស់​ខ្លួន​ផងដែរ។

ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ លើកឡើងថា ​វេទិកា​នេះ​ នឹងផ្តល់នូវចំណេះដឹងបន្ថែមទាក់ទង​នឹងបច្ចេកទេសផលិត​ ជាពិសេសទីផ្សារ និង​តម្រូវ​ការ​ប្រើប្រាស់​ក្នុងស្រុក ​និងទីផ្សារអន្តរជាតិ ​ដែលម្ចាស់ចម្ការម្រេច ​សហគមន៍ម្រេច និង​ក្រុមហ៊ុន​នាំចេញ អាចធ្វើការនាំចេញទៅកាន់ទីផ្សារបរទេស។

បច្ចុប្បន្ន កម្ពុជា​មានផ្ទៃដីចម្ការម្រេច ​ប្រមាណ ៦ ៩៣៥​ហិកតា ​ផ្តល់ទិន្នផលប្រមាណ ​១៨ ៣៧៣​តោន ក្នុងមួយឆ្នាំ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បានជំរុញដល់កសិករ ម្ចាស់រោងចក្រ​កែច្នៃ​ ឬវេចខ្ចប់ម្រេច ទាំងអស់ ​ប្រញាប់​ដាក់​ពាក្យស្នើសុំចុះបញ្ជីចម្ការ ​និងរោងចក្រកែច្នៃរបស់ខ្លួន នៅអគ្គនាយកដ្ឋាន​កសិកម្ម ​សម្រាប់ការនាំ​ចេញ​ម្រេចទៅទីផ្សារចិន។

បន្ទាប់ពីដាក់ពាក្យរួច​ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ​នឹងចុះវាយតម្លៃស្របតាមនីតិវិធី​បច្ចេកទេស ​ដែលមានចែងក្នុងពិធីសារ។​ ជាមួយគ្នានេះ​ អគ្គនាយដ្ឋានកសិកម្ម គ្រោងបញ្ជូន​ឈ្មោះ​ចម្ការ និងរោងចក្រកែច្នៃ ​និងវេចខ្ចប់ម្រេច​ ទៅកាន់ភាគីចិននៅដើមខែមករា ​ឆ្នាំ២០២៣ខាងមុខ ដើម្បីពិនិត្យ ​និងវាយតម្លៃបញ្ចប់ មុនឈានដល់ការនាំចេញជាផ្លូវការ ៕ អត្ថបទ៖ ជា វណ្ណៈ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm