អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកត្រលប់មកពីទីក្រុងវ៉ាស៊ីនតោនវិញដោយទទួលបានលទ្ធផលល្អ។

លោក Zelenskiy បាននិយាយនៅក្នុងវីដេអូថា យើងបាននាំយកមកកាន់អ៊ុយក្រែនទៅកាន់តំបន់ Donbas ទៅកាន់ទីក្រុង Bakhmut និងទៅកាន់ភាគខាងត្បូង ដែលកងកម្លាំងការពារប្រទេសរបស់យើងកំពុងរង់ចាំ។ ក្នុងអំឡុងដំណើរទស្សនកិច្ចលោក Zelenskyy បាននិយាយទៅកាន់សភាអាមេរិកកាលពីថ្ងៃពុធថា ជំនួយដល់អ៊ុយក្រែនគឺជាការវិនិយោគក្នុងលទ្ធិប្រជាធិបតេយ្យ ពុំមែនជាសប្បុរសធម៌នោះទេ។ លោក Zelenskyy ក្នុងដំណើរទស្សនកិច្ចក្នុងពេលសង្គ្រាមនៅបរទេសជាលើកដំបូងរបស់លោក បានជួបជាមួយប្រធានាធិបតីលោក Joe Biden ដែលបានជំរុញឱ្យមានការគាំទ្របន្តនៅឆ្នាំ២០២៣៕
អត្ថបទ៖ ប៊ុនថន