អាមេរិក​អំពាវនាវ​ដល់​ក្រុម​តា​លី​បង់​ឲ្យ​ដក​បម្រាម​លើ​ស្ត្រី​នៅ​សាកលវិទ្យាល័យ ខណៈ​ស្ត្រី​តវ៉ា​នៅ​ទីក្រុង​កា​ប៊ុល​

2022/12/23 10:26:52 pm        418

​អាមេរិក៖ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុម​តា​លី​បង់​កំពុង​ដាក់ទោស​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​ទៅ​រក​អនាគត​ដ៏​ខ្មៅ​ងងឹត​ដោយ​គ្មាន​ឱកាស​ធ្វើ​អ្វី ដោយបាន​ដាក់​បម្រាម​លើ​ពួកគេ​មិនឱ្យ​ចូលរៀន​នៅ​សាកលវិទ្យាល័យ​។

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មានលោក Blinken និយាយថា រដ្ឋបាល​គ្រប់គ្រង​ដោយ​ក្រុម​តា​លី​បង់​នឹង​បរាជ័យ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ជាមួយ​ពិភព​លោក លុះត្រាតែ​ក្រុម​សកម្មប្រយុទ្ធ​ដកចេញ​បម្រាម​នេះ​។ លោក​បាន​និយាយ​អំពី​ការហាមឃាត់​ដែល​បានប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា «​វា​នឹងមាន​ការខាតបង់​ប្រសិនបើ​បម្រាម​នេះ​មិន​ត្រូវបាន​ដក​ចេញ​»​។​ ស្ត្រី​មួយក្រុម​បានចេញ​ធ្វើបាតុកម្ម​នៅ​ជិត​សាកលវិទ្យា​ល័យ​ទីក្រុង​កា​ប៊ុល បន្ទាប់ពី​ការ​សម្រេច​ចិត្ត​របស់​ក្រុម​តា​លី​បង់​ក្នុង​ការបិទ​សាកលវិទ្យាល័យ​សម្រាប់​និស្សិត​ស្រី​។​

​និស្សិត​ស្រី​នៅ​សាកលវិទ្យាល័យត្រូវបាន​គេ​ឲ្យ​ចាក​ចេញពី​បរិវេណ​សាកលវិទ្យាល័យ បន្ទាប់ពី​រដ្ឋបាល​គ្រប់គ្រង​ដោយ​ក្រុម​តា​លី​បង់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ស្ត្រី​នឹងត្រូវ​ផ្អាក​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិក្សា​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។

អាត់​វីដេអូ​មួយ​បានបង្ហាញ​ស្ត្រី​រាប់សិប​នាក់​បាន​ប្រមូល​ផ្តុំគ្នា​ នៅ​ខាងក្រៅ​សាកលវិទ្យាល័យ​ទីក្រុង​កា​ប៊ុល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ដើម្បី​តវ៉ា​នៅក្នុង​បាតុកម្ម​សាធារណៈ​ដ៏​ធំ​លើកដំបូង​នៅ​ក្នុង​រដ្ឋធានី ​ប្រឆាំង​បម្រាម​ការចូល​រៀន​រប​ស់​និស្សិត​ស្រី​នៅ​សាកលវិទ្យាល័យ​។​ ​បាតុករ​ជា​ស្ត្រី​ប្រហែល ៥០នាក់​បាន​ប្រមូល​ផ្តុំគ្នា ​ខណៈដែល​កាន់​បដា ​និង​ស្រែក​ថា «​ការអប់រំ​គឺជា​សិទ្ធិ​របស់​យើង សាកលវិទ្យាល័យ​ត្រូវតែ​ត្រូវបាន​បើក​»​។ ក្រុម​អ្នកការទូត​និយាយថា ប្រតិកម្ម​តប​ទៅនឹង​ការ​រឹតបន្តឹង​លើ​ការអប់រំ​សម្រាប់​ស្ត្រី កំពុង​ធ្វើឱ្យ​ស្មុគស្មាញ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋបាល​ដឹកនាំ​ដោយ​ក្រុម​តា​លី​បង់ ​ដើម្បី​ទទួលបាន​ការទទួលស្គាល់​ជា​ផ្លូវការ និង​ការដក​ទណ្ឌកម្ម​ដែល​កំពុង​រារាំង​សេដ្ឋកិច្ច​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ការតវ៉ា​ទ្រង់ទ្រាយ​ធំ​បាន​ក្លាយជា​រឿង​កម្រ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ចាប់តាំងពី​ក្រុម​តា​លី​បង់​បាន​ចូល​គ្រប់គ្រង​ប្រទេស​នេះ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        35
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        48
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm