ជនសង្ស័យចំនួន០៣នាក់ ដែលធ្វើសកម្មភាពគាស់ផ្ទះពលរដ្ឋក្នុងពេលរាត្រីត្រូវនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ឃាត់ខ្លួន

2022/12/23 10:47:52 pm        69

ភ្នំពេញ៖ ជនសង្ស័យ០៣ នាក់ត្រូវបាននគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ បន្ទាប់ពីក្រុមជនសង្ស័យ​បានធ្វើ​សកម្មភាព​គាស់ផ្ទះពលរដ្ឋលួចសម្ភារៈមានតម្លៃនៅក្នុងផ្ទះ រួចគេចខ្លួន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៤និង៣០នាទី ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ ចំណុចផ្ទះជួលគ្មានលេខ ផ្លូវ ៣៥៧ ភូមិ កណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ទី១ ឈ្មោះ សុខ ថៃ ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។ ទី២ ឈ្មោះ ចាន់ សីហា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ជនសង្ស័យទាំង៣នាក់ មានមុខរបរ និង ស្នាក់នៅមិនពិតប្រាកដ។ និងទី៣ ឈ្មោះ កូវ ឌី ភេទប្រុស ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។

លោកវរសេនីយ៍ត្រី អ៊ុ រតនា នាយប៉ុស្តិ៍នគរបាលច្បារអំពៅ២ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ​បានចាក់​សោទ្វារផ្ទះកើតហេតុត្រឹមត្រូវ រួចទៅដេកនៅផ្ទះម្តាយនៅសង្កាត់ និរោធ ស្រាប់តែមានជនសង្ស័យ ០៣នាក់ ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១V-៤៩៨៦ មកឈប់ក្បែរផ្ទះជួលជនរងគ្រោះ រួចនាំគ្នាយកដែកកែច្នៃចុងស្រួចឆ្កឹះសោ​ទ្វារផ្ទះឲ្យរបើកចូល លួចយកទ្រព្យសម្បត្តិរួមមាន ៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាស្កូបពី ពណ៌ស មិនចាំផ្លាកលេខ, ទូរទស្សន៍ ០១គ្រឿង និង កៅអីដែកបត់ចំនួន១០ ហើយជនសង្ស័យទាំង ៣នាក់រត់គេចខ្លួនបាត់។ ចំណែកម៉ូតូជនសង្ស័យបាន យកទៅលក់ឲ្យគេបានប្រាក់ ២០០ដុល្លារ ចែកគ្នាទិញ សារធាតុញៀន ដើម្បីប្រើប្រាស់ និង លេងហ្គេម Online អស់។

លោកនាយប៉ុស្តិ៍នគរបាល បានបន្តឲ្យដឹងថាដោយអនុវត្តន៍តាមបទបញ្ជាពីលោក វរះសេនីយឯក ម៉ៅ សឿត អធិការនគរបាល​ខណ្ឌច្បារអំពៅ ដូច្នេះហើយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍សហការជាមួយសមត្ថកិច្ចជំនាញខណ្ឌ បានបើកការស្រាវជ្រាវ រហូតមកដល់ម៉ោង ២២និង៣០នាទីយប់ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ នគរបាលបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ឈ្មោះ សុខ ថៃ និងឈ្មោះ ចាន់ សីហា រួមនិងវត្ថុតាងម៉ូតូ ០១គ្រឿង ម៉ាកហុងដាវ៉េវ (ជិះធ្វើសកម្មភាព), ទូរទស្សន៍ ០១គ្រឿង និងកៅអីដែក០១ លុះដល់ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នេះកម្លាំងជំនាញបានបន្ត បក្សពួកជនសង្ស័យម្នាក់ទៀតឈ្មោះ កូវ ឌី ហៅ ឌី នៅចំណុចការដ្ឋានសំណង់ មួយកន្លែង ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ និង បានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ យកមកសួរនាំ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm       
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm