រាជរដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុង​៣ ​និង​ស្រុក​ ២​បន្ថែម​ទៀត​ដែល​ស្ថិតនៅ​ខេត្ត​កណ្តាល ក្រចេះ​ និង​កំពង់ស្ពឺ​

2022/12/24 04:22:20 pm        349

​ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​ក្រុង​ចំនួន​បី និង​ស្រុក​ចំនួន​ពីរ​បន្ថែម​ទៀត​ដែល​ស្ថិត​នៅ​ទឹកដី​ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និង​ខេត្តក្រចេះ ខណៈ​ស្រុក​ឧដុង្គ នៅ​ខេត្ត​កំពង់ស្ពឺត្រូវ​បាន​បំបែក​ជា​ពីរ ដោយ​បង្កើត​ជា​ក្រុង​មួយ និង​ស្រុក​មួយ​។

នេះ​បើតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ដែល​ទូរទស្សន៍ BTV​ ទទួល​បាន​ដាច់ដោយឡែក​ពី​គ្នា​នាយប់​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ​។ ​យោង​តាម​អនុក្រឹត្យ​ដែល​បាន​ចុះហត្ថលេខា​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នា​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២២​នេះ បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុង​ចំនួន​ពីរ​បន្ថែមទៀត​នៅ​ខេត្តកណ្តាល គឺ​១. ​ក្រុង​អរិយ​ក្សត្រ​ដោយ​កាត់​យក​ឃុំ​ចំនួន​៦ ពី​ស្រុក​ខ្សាច់កណ្តាល និង​ឃុំ​ចំនួន​៥ ​ពី​ស្រុក​ល្វាឯម​។ ២. សម្រេច​បង្កើត​ក្រុង​សំពៅ​ពូន​នៃ​ខេត្ត​កណ្តាល​ដោយ​កាត់​យក​ឃុំ​ចំនួន​៥ ​ពី​ស្រុក​កោះធំ​។ បើ​គិត​ត្រឹម​ថ្ងៃ​ចុះ​អនុក្រឹត្យ​របស់​រាជ​រដ្ឋាភិបាល ខេត្ត​កណ្តាល​គឺមាន​ស្រុក​ចំនួន​១១​ និង​ក្រុង​ចំនួន​៣​។​

តាម​អនុក្រឹត្យ​ដែល​បាន​ចុះ​ថ្ងៃ​ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​បំបែក​ស្រុក​ឧដុង្គ នៃ​ខេត្ត​កំពង់ស្ពឺ​ជា​២ ដោយ​នឹងត្រូវ​បង្កើត​ទៅជា​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ និង​ស្រុក​សាមគ្គី​មុនី​ជ័យ​ខេត្ត​កំពង់ស្ពឺ​វិញ​។ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​នឹង​កាត់​យក​ឃុំ​ចំនួន​៥ ខណៈ​ស្រុក​សាមគ្គី​មុនី​ជ័យ​នឹង​ត្រូវយក​ឃុំ​ចំនួន​១០ ​នៃ​ស្រុក​ឧដុង្គ​។ ខេត្ត​កំពង់ស្ពឺ​មាន​ស្រុក​កើន​ដល់​ចំនួន​៧ និង​ក្រុង​កើន​ឡើង​ដល់​ចំនួន​២​។ នេះ​បើ​គិត​ត្រឹម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​។​ ដោយឡែក​នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២២ ​នេះ​ដែរ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​ស្រុក​អូរ​គ្រៀង​សែន​ជ័យ នៃ​ខេត្តក្រចេះ ដោយ​កាត់​យក​ឃុំ​ចំនួន​៥ ពី​ស្រុក​បូរ​។ ខេត្ត​ក្រចេះ​នឹង​ត្រូវ​មាន​ស្រុក​ចំនួន​៦ និង​ក្រុង​ចំនួន​១៕ ​អត្ថបទ៖ ​បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm