តំបន់​សំណង់​អគារ​បារាំង​ក្នុង​ក្រុង​កំពតនឹង​ប្រែក្លាយ​ឲ្យ​ទៅជា​ផាប់​ស្ត្រី​តទី​២​ នៅ​កម្ពុជា

2022/12/24 05:00:13 pm        446

កំពត៖ សេវាករ​ទេសចរណ៍​នៅ​តំបន់​ផ្សារ​ក្រណាត់​ចាស់​ក្រុង​កំពត​បាន​លើកឡើងថា​ ពួកគាត់​កំពុង​ខិតខំ​បង្កើន​សេវាកម្ម​ឲ្យ​កាន់តែ​ល្អ និង​សំបូរបែប ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​បាន​កាន់​តែច្រើន ​ពោល​គឺ​ចង់​ឲ្យ​តំបន់​នោះ​ក្លាយជា​ផាប់​ស្ត្រី​ត​។ ​ចំណែក​មន្ត្រី​ជំនាញ​ក៏បាន​អះអាង​ដែរ​ថា​ កំពុង​សហការ​រៀបចំ ស្វែងរក​លទ្ធភាព​ជំរុញ​តំបន់​នោះ​ឲ្យ​កាន់តែ​ទាក់ទាញ​ និង​ក្លាយជា​ផាប់​ស្ត្រី​តទី​២​ នៅ​កម្ពុជា​។ ​

​បុគ្គលិក​អាហារដ្ឋាន “​ឌឺ​ជេ​ប្រេ​ក​” បាន​ប្រាប់​ឲ្យ​ដឹង​ថា តំបន់​ផ្សារ​ក្រណាត់​ចាស់ ឬ​តំបន់​សំណង់​អគារ​បន្សល់​ទុក​ពី​សម័យ​អាណានិគម​បារាំង ជា​កន្លែង​ដែល​ទាក់ទាញ​ភ្ញៀវ​បរទេស​ឲ្យ​មក​អង្គុយ​កម្សាន្ត និង​ទទួល​អាហារ​ច្រើន​ជាងគេ​ក្នុង​ខេត្ត​។ ហើយ​បន្ទាប់ពី​ស្ងប់ស្ងាត់​ភ្ញៀវ​មួយ​រយៈ​អំឡុងពេល​កូ​វីដ-​១៩ បី​ខែ​ចុងក្រោយ​នេះ​កំណើន​ភ្ញៀវ​កើន​ឡើងវិញ​ខ្លាំង ហើយ​ឃើញ​មាន​ហាង អាហារដ្ឋាន ភោជនីយដ្ឋាន​ថ្មីៗ​ជាច្រើន​បាន​បើក​បម្រើ​សេវាកម្ម​រប​ស់​ខ្លួន ធ្វើ​ឲ្យ​តំបន់​នេះ​អ៊ូអរ និង​ទាក់ទាញ​ជាង​មុន​។ អ្នក​គ្រប់​គ្រង់ “​កា​ប៉ាល់​” (KAPAL) ភោជនីយដ្ឋាន ក្លិប​កម្សាន្ត និង​ស្កា​យ​បារ ដែល​ទើប​បង្កើត​ថ្មី​ដំបូង​គេ​នៅ​ម្តុំ​សួនច្បារ​ផ្សា​ក្រណាត់​ក្រុង​កំពត​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ដោយ​ឃើញ​អំពី​សន្ទុះ​នៃ​ការខិតខំ​អភិវឌ្ឍន៍​របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ស្ថាបនា​ផ្លូវ​បាន​ស្អាត បង្កើត​ឆ្នេរ​ខ្សាច់ និង​សួន​កម្សាន្ត​មាត់​ព្រែក​ដ៏​ទាក់ទាញ ពិសេស​លោក​តែងតែ​ខិតខំ​បង្កើត​ព្រឹត្តិការ​ធំៗ​សប្បាយ​ៗ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​នោះ ទើប​ក្រុមការងារ​លោក​មានគំនិត​បង្កើត KAPAL នេះ​ឡើង ដើម្បី​ជំរុញ​តំបន់​សំណង់​អគារ​បារាំង​នេះ​ទៅជា​តំបន់​ផាប់​ស្ត្រី​តទី​២ ​របស់​កម្ពុជា​។

​ប្រធាន​មន្ទីរ​ទេសចរណ៍ លោក សយ ស៊ី​ណុល បាន​បញ្ជាក់ថា តំបន់​សំណង​អគារ​បន្សល់ទុក​ពី​សម័យ​អាណានិគម​និយម​បារាំង​នៅ​ក្រុង​កំពត​ប្រមាណ​ជាង ​៣០០​ខ្នង ហើយ​ត្រូវ​បាន​គេ​ចាត់ទុកជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​។ តំបន់​នេះ​ស្ថិត​នៅ​តាម​បណ្តោយ​ដង​ព្រែក​ប៉ែក​ខាងកើត ហើយ​ជា​កន្លែង​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​បរទេស​យ៉ាង​ច្រើន ពិសេស​រាប់​ពេល​ល្ងាច​ពួក​គេ​តែងតែ​មក​ប្រមូល​ផ្តុំគ្នា អង្គុយ​លម្ហែ ទទួល​ទាន​អាហារ ជជែក​កន្លែង​កម្សាន្ត​នៅ​តាម​ហាង អាហារដ្ឋា​ន និង​ផាប់​ប្រមាណ​ជាង​មួយ​រយ​កន្លែង​នៅក្នុង​តំបន់​នោះ​។ លោក​បាន​បញ្ជាក់​ថា លោក​បាន​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ពាក់ព័ន្ធ ដើម្បី​រៀបចំ​តំបន់​នេះ​ឲ្យ​កាន់​តែ​មាន​ភាព​ទាក់ទាញ និង​ក្លាយ​ជា​តំបន់​ផាប់​ស្ត្រី​ទី​២​ របស់​កម្ពុជា​នៅ​ប៉ែក​និរតី​។ ​សម្រាប់​ឆ្នាំ​២០២២​ មាន​ចំនួន​ភ្ញៀវ​ទេសចរ ១​លាន ៨​សែន​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ៥​ម៉ឺន​នាក់។ ភ្ញៀវ​អន្តរជាតិ​មកពី​អឺរ៉ុប​បើ​ប្រៀបធៀប​ទោ​នឹង​ឆ្នាំ​២០១៩ គឺ​ស្មើនឹង ៦០%​ហើយ​៕ អត្ថបទ៖ អន សារឹម

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm