ស្ថាប័នរដ្ឋ​ចំនួន​២ សហការ​បើក​ដំណើ​ការ​វិទ្យាល័យ​ចំណេះ​ទូទៅ​បច្ចេកទេស​ផ្នែក​ទេសចរណ៍​ ៤​វិទ្យាល័យ​

2022/12/24 05:56:42 pm        595

ភ្នំពេញ៖ នៅ​សប្តាហ៍​ក្រោយនេះ ក្រសួងទេសចរណ៍ និង​ក្រសួង​អប់រំ​យុវជន និង​កីឡានឹង​បើក​ដំណើរការ​វិទ្យាល័យ​ចំណេះ​ទូទៅប​ចេ្ច​ក​ទេស​ចំនួន ៤​វិទ្យាល័យ ដែល​ការបើក​វិទ្យាល័យ​នេះ​នឹង​បើកឱកាស​ឲ្យ​សិស្សានុសិស្ស​ដែល​សិក្សា​ចប់​ថ្នាក់​ទី​៩​ ឡើង​ទៅគឺ​អាច​ជ្រើសរើស​ចាប់​យក​ជំនាញ​វិជ្ជាជីវៈ​ប​ចេ្ច​ក​ទេស​ផ្នែក​ទេសចរណ៍​មួយ​ សម្រាប់​សិក្សា​បន្ថែម​លើកម្មវិធីសិក្សា​ចំណេះ​ទូទៅ​របស់​ក្រសួង​អប់រំ​រហូតដល់​ថ្នាក់​ទី​១២​។​

​បើតាម​ឯកឧត្តម ទ្រី ឈី​វ ទីប្រឹក្សា​ទេសចរណ៍​បាន​ថ្លែងប្រាប់​ BTV នៅ​ថ្ងៃទី​២៤ ​ខែ​ធ្នូ​នេះ​ថា ចាប់ពី​ឆ្នាំ​២០២៣ ​នេះ ក្រសួងទេសចរណ៍ និង​ក្រសួង​អប់រំ​យុវជន និង​កីឡា​នឹង​ចាប់ផ្តើម​បើក​ដំណើរការ​សាក​ល្បង​ វិទ្យាល័យ​ចំណេះ​ទូទៅ បច្ចេកទេសផ្នែក​ទេសចរណ៍​ចំនួន ​៤​វិទ្យាល័យ​ដំបូង​គេ​រួមមាន​៖ វិទ្យាល័យ​កំពុង​ឈើទាលនៅ​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុហ៍​ខេត្ត​កំពង់ធំ, មជ្ឈមណ្ឌល​កម្ពុជា-ជប៉ុន​នៅ​ខេត្ត​សៀមរាប, សាលា​សន្ត​ប៉ូលនៅ​ខេត្តតាកែវ និង​វិទ្យាល័យ​ជម្ពូ​វ័​ន្ត​នៅ​រា​ធានី​ភ្នំពេញ​។​ ​ឯកឧត្តម ទ្រី ឈី​វ បញ្ជាក់ថា សម្រាប់​សិស្សានុសិស្ស​ដែល​ចូល​សិក្សា​ចាប់យក​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ចាប់ពី​ថ្នាក់​ទី​៩ ហើយ​សិក្សា​បាន​ចំនួន ​៣​ឆ្នាំ​ចប់គឺ​គាត់​អាច​ប្រឡង​យក​ទទួល​សញ្ញាបត្រ​មធ្យមសិក្សាបច្ចេកទេស ផ្នែក​ជំនាញ​ទេសចរណ៍ទទួលស្គាល់​តាម​ស្តង់​អាស៊ាន ហើយ​មានតម្លៃ​ស្មើនឹង​សញ្ញាបត្រ​បាក់​ឌុប​។​

​ឯកឧត្តម​បន្តថា តាមរយៈ​បង្កើត​វិទ្យាល័យ​ចំណេះ​ទូទៅបច្ចេកទេស​នេះ ​នឹង​បើកឱកាស​សិស្សានុសិស្ស​ដែល​រៀបចំ​ចប់​ថ្នាក់​ទី​១២ ឬ​សិស្សានុសិស្ស​មាន​សញ្ញាបត្រ​បាក់​ឌុប និង​មិន​មាន​សញ្ញាបត្រ​បាក់​ឌុប​គឺ​អាច​ចូល​បម្រើ​ការងារ​នានា​ក្នុង​វិស័យ​ទេសចរណ៍ ឬ​អាចបង្កើត​មុខរបរ​មួយ​ដើម្បី​រក​ចំណូល​បាន​។​ ​សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រសួងទេសចរណ៍​មាន​សាលា​រដ្ឋ សាលា​អង្គការ និង​សាលា​ឯកជនបាន​ផ្តល់​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​នានា ​ក្នុង​វិស័យ​ទេសចរណ៍​ចំនួន​ជាង ​២០​កន្លែង ក្នុង​នោះ​មាន​ជំនាញ​វិជ្ជាជីវៈ ​៧០​មុខជំនាញមាន​ទទួលស្គាល់​តាម​ស្តង់ដារ​អាស៊ាន ហើយ​សិស្ស​មិន​មាន​សញ្ញាបត្រ​បាក់​ឌុប​ក៏​អាច​ចូល​សិក្សា​បាន​៕ អត្ថបទ៖ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm