ឯកឧត្តម វេង សាខុន ប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧របស់គណបក្សប្រជាជនកម្ពុជា

2022/12/24 11:24:26 am        153

ត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅទីស្នាក់ការគណបក្សស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ។

ឯកឧត្តម វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ដោយស្មារតីទទួលខុសត្រូវរបស់ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សទាំងអស់​ ដែលបានចុះជួយដោះស្រាយរាល់កង្វល់ ទុក្ខលំបាក និងតម្រូវការរបស់ប្រជាពលរដ្ឋនៅទូទាំងស្រុកតំបែរបានយ៉ាងសកម្ម និងល្អប្រសើរ។

ឯកឧត្តមបញ្ជាក់ថា ការងារបម្រើប្រជាពលរដ្ឋ និងការដឹងអំពីសុខទុក្ខរបស់គាត់ គឺជាការតបស្នងសងគុណដែលពួកគាត់បាន និងបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណបក្សប្រជាជនយើងរហូតមក ស្តែងចេញគឺលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងមកនេះ។

សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ សមាជិក សមាជិកាបក្សទូទាំងស្រុកតំបែរត្រូវប្តេជ្ញាគាំទ្រសម្តេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់ពង្រឹង ពង្រីក និងបន្តធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សឱ្យបាន ព្រោះថាសមាជិកគណបក្ស០១រូប គឺជាសម្លេងឆ្នោតគាំទ្រគណបក្ស០១សន្លឹក។ សមាជិក សមាជិកាគណបក្សទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់មូលដ្ឋាន និងយុវជនបក្សត្រូវបន្តសកម្មភាពឱ្យបានសកម្មក្នុងការចិញ្ចឹមចលនាមហាជនតាមភូមិ ឃុំ និងបញ្រ្ជាបអំពីអំពើល្អ សមិទ្ធផល និងសកម្មភាពរបស់គណបក្សក្រោមការដឹកនាំដោយសម្តេចតេជោ ដូចជាជោគជ័យក្នុងការទប់ទល់នឹងជំងឺកូវីដ-១៩ ការបញ្ចេញប្រាក់ឧបត្ថម្ភដល់ប្រជាជនក្រីក្រ ការរក្សាបានយ៉ាងរឹងមាំនូវសេដ្ឋកិច្ចជាតិ ជញ្ជីងពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅតែមានការកើនឡើងជាបន្តបណ្តាប់ ការជោគជ័យក្នុងភាពជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន និងទស្សនកិច្ចរបស់សម្តេចតេជោទៅអឺរ៉ុបកន្លងមកនេះ បានបង្ហាញយ៉ាងច្បាស់ពីភាពស្មើមុខស្មើមាត់របស់កម្ពុជាលើឆាកអន្តរជាតិ។

ឯកឧត្តមប្រធានសង្កត់ធ្ងន់ថា គីជាក្តីមោទនៈដែលសមាជិក សមាជិកាគណបក្សយើងមិនអាចមើលរំលង ហើយត្រូវផ្សព្វផ្សាយ ដើម្បីធានានូវភាពឈ្នះជូនគណបក្ស។ បន្តរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរវាងសមាជិក សមាជិកាយើងទាំងអស់។ ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវរក្សា និងធានាដល់សន្តិសុខ សុវត្ថិភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋយើង៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am