នាយក​ប្រតិបត្តិ Man Utd, Ed Woodward ប្រកាស​លាលែង​ពី​តំណែង​ដំណាច់​ឆ្នាំនេះ​

2021/04/27 09:59:58 am        153

​បាល់ទាត់៖ ​នាយក​ប្រតិបត្តិ និង​ជា​អនុប្រធាន​ក្លិប​បិសាច​ក្រហម Manchester United លោក Ed Woodward បានប្រកាស​ពី​ការលាលែង​ពី​តំណែង​របស់ខ្លួន​នៅ​ដំណាច់ឆ្នាំ២០២១ នេះ​។ សេចក្តី​ប្រកាស​នេះ​ធ្វើឡើង​មុនពេល​ដែល Manchester United និង​ក្លិប​អង់គ្លេស ៥ ផ្សេងទៀត​បាន​ដកខ្លួន​ចេញពី​ការប្រកួត European Super League​។

​​លី​គ​បាល់ទាត់​ដែល​បង្កើតឡើង​ដោយ​ក្លិប​យក្ស​ទាំង ១២ នៅ​អឺរ៉ុប​មួយ​នេះ​ទទួល​ការរិះគន់​យ៉ាង​ចាស់ដៃ​តាំង ពី​ប្រកាស​ផ្លូវការ​កាលពី​ថ្ងៃអាទិត្យ​។ ​បុរស​វ័យ ៤៩ឆ្នាំ Ed Woodward ដែល​ចូលរួម​ជាមួយ Manchester United តាំងពី​ឆ្នាំ២០០៥ បាន​ស្ថិតក្នុង​តំណែង​បច្ចុប្បន្ន​តាំងពី​ឆ្នាំ ២០១២​។ ​Ed Woodward ជា​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​ការបង្កើតពាន Super League ផងដែរ ហើយ​បន្ទាប់ពី Super League ប្រកាស​កាលពី​ថ្ងៃអាទិត្យ​នោះ​ លោក Woodward ក៏បាន​លា​លែង​ពី​តំណែង​ក្រុមប្រឹក្សា​យុទ្ធសាស្ត្រ​របស់ UEFA ផងដែរ​។

​​Ed Woodward ជា​មនុស្ស​ដែល​ទទួលរង​ការរិះគន់​ខ្លាំង​ពី​ប្រធាន UEFA លោក Aelxander Ceferin​ ថា ​ជា​មនុស្ស​ក្រឡេចក្រឡុច ជា​មនុស្ស​មិន​ច្បាស់​លាស់​។ ​ក្រោម​ការដឹកនាំ​របស់​នាយក​ប្រតិបត្តិ​រូបនេះ​តាំងពី​ឆ្នាំ២០១២ Manchester United គ្មាន​ជោគជ័យ​អ្វី​ជា​ដុំកំភួន​ឡើយ ដោយ​មានតែ​ការ​បណ្ដេញ​អ្នក​ចាត់ការ​ចោល​ជា​បន្តបន្ទាប់ ​ដូចជា​លោក David Moyes, Louis van Gaal​ និង Jose Mourinho​ ជាដើម​។ ​លោក Ed Woodward ក៏​ជាម​នុស្ស​ដែល​អ្នក​គាំទ្រ Manchester United មិន​ចូលចិត្ត​ដែរ​ បូក​រួម​ទាំង​ម្ចាស់​ក្លិប​គ្រួសារ​សេដ្ឋី​អាមេរិក​ត្រកូល Glazer ផង​ដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm