
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសំណេះសំណាល និងបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ។
ផ្លូវជាតិលេខ៤១ គឺជាផ្លូវដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ច និងការចរាចរណ៍របស់ប្រជាពលរដ្ឋ។
ផ្លូវជាតិលេខ៤១ ចាប់ពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤ )ដល់ជុំគិរី(ខេត្តកំពត) នឹងត្រូវស្តារ លើកកម្រិតគុណភាព ក្រោយឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន៕



