ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន​ ក្នុងពិធីសំណេះសំណាល និងបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១

2022/12/26 09:37:12 am        699

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហានសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និង​បើក​ការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ដែលមានប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ។

 

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​៖

- សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​សុំការអធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ​រស់​នៅ​តាម​សង​ខាង​ផ្លូវ​ជាតិ​លេខ​៤១​ និងប្រជាពលរដ្ឋធ្វើដំណើរពេលការដ្ឋានបានចាប់ផ្តើម ដែល​នឹង​មាន​ផល​ប៉ះពាល់​ខ្លះ​ជៀស​មិនរួច តែទៅពេលរួចរាល់ផ្លូវនេះនឹងផ្តល់អត្ថប្រយោជន៍រាប់មិនអស់ដល់ប្រជាពលរដ្ឋ និង​សង្គមជាតិ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសារទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន កម្ពុជា​បាន​នាំ​ផលិត​ផលកសិកម្មទៅប្រទេសចិនជាច្រើនដោយផ្ទាល់ជាបន្តបន្ទាប់ដូចជា៖ ផ្លែឈើស្រស់ និង​ចុង​ក្រោយ​នេះ គឺការនាំត្រីប្រាទៅកាន់ទីផ្សារប្រទេសចិនផងដែរ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កំណើនយានយន្តដ៏ច្រើនលើសលប់របស់កម្ពុជា បាន​ក្លាយ​ជា​អតុល្យភាពមួយក្នុងសង្គម ខណៈផ្លូវជាច្រើនមានភាពតូចចង្អៀត ដែល​ទាមទារ​ឱ្យ​មាន​ការ​ស្តារ និងលើកកម្រិតគុណភាពជាចាំបាច់។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកំពុងប្រឹងប្រែងធ្វើយ៉ាងម៉េច កុំឱ្យ​មាន​អតុល្យភាព​ទំនិញ និងតម្រូវការខ្លាំងពេក ដូចជា៖ អ្នកចិញ្ចឹមជ្រូក ចង់ឱ្យសាច់ជ្រូកបានថ្លៃ ខណៈ​ដែល​អ្នក​ទទួលទានសាច់ជ្រូក ចង់ឱ្យសាច់ជ្រូកចុះថោកជាដើម..[]..។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពីមុន​កម្ពុ​ជា​ខ្វះ​ខាត​ស្បៀង​ សម្រាប់​ប្រជាពលរដ្ឋ​ទទួ​ល​ទាន តែពេលនេះកម្ពុជាសល់ស្បៀង(ស្រូវ-អង្ករ)ប្រមាណ ៤លានតោនក្នុងមួយឆ្នាំៗ ដែល​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាលប្រឹងប្រែងរកទីផ្សារ ដើម្បីបញ្ចេញស្រូវ-អង្ករ លើស​តម្រូវ​ការ​ប្រើប្រាស់​ក្នុង​ស្រុក​ចេញ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេដ្ឋកិច្ច​សកល​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុ​ង​ក្រោយនេះ ដែលមួយផ្នែកបណ្តាលមកពីការរាតត្បាតមេរោកជំងឺកូវីដ-១៩ ,​បញ្ហាស​ង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និ​ងបញ្ហាទណ្ឌកម្មសេដ្ឋកិច្ចជាដើម។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ទោះបីពិភពលោក រួមទាំងកម្ពុជាផង រង​ផល​ប៉ះពាល់​ដោយ​សេដ្ឋកិច្ច​សកល ជាពិសេសវិបត្តិថាមពល ក៏តម្លៃអគ្គិសនី​នៅ​កម្ពុជា មិនឡើងថ្លៃឡើយ តែ​សម្តេច​ក៏​សូមអំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់អគ្គិសនី​ដោយភាពសន្សំសំចៃខ្ពស់។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់គ្រួសារ ដែលមានឪពុក-ម្តាយ-យាយ-តា ចាស់​ជរា សូមគិតគូរខ្ពស់​ដល់សុខភាពពួកគាត់ឱ្យបានដិត​ដល់បំផុតក្នុងរដូវរងារនេះ ព្រោះ​អាកាសធាតុ​ត្រជាក់​ប៉ះពាល់​ដល់​មនុស្ស​ចាស់​ណាស់។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវ​ឱ្យប្រជាពលរដ្ឋដែលប្រើប្រាស់ដងផ្លូវ សូម​គោរព​ច្បាប់​ចរាចរណ៍ និងប្រុងប្រយ័ត្នជាប់ជានិច្ច ខណៈ​ដែល​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​រៀង​រាល់​ថ្ងៃ បណ្តាលឱ្យមានមនុស្សស្លាប់-របួស និងខូតខាតទ្រព្យសម្បត្តិជាច្រើន។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពីមុន​សម្តេច​ធ្លាប់​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍ ជាជាងខ្លាចនគរបាលចរាចរណ៍ចាប់ផាកពិន័យ តែ​ពេល​នេះ​សម្តេច​សូម​អំពាវនាវ​«ឱ្យ​ខ្លាច​ការ​បាត់​បង់​អាយុជីវិតខ្លួនឯង និងអ្នកដទៃ...[]..»។

- សម្តេចតេជោ ហ៊ុន សែន សូមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ,លោកគ្រូ-អ្នក​គ្រូ,គណៈកម្មការរៀបចំការប្រឡងបាក់ឌុប,ស.ស.យ.ក, សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស​ដែល​បានយកចិត្តទុកដាក់ខិតខំរៀបចំការប្រឡងបាក់ឌុបប្រកបដោយជោគជ័យ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសសូមចូលរួមអបអរសាទរជាមួយឪពុក-ម្តាយ,អាណាព្យាបាល និង​ចៅ​ៗទាំងអស់ ដែល​ទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅ​ទូទាំង​ប្រទេស​ ទោះក្នុងកម្រិតនិទ្ទេសអ្វីក៏ដោយ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បន្ត​នាំ​គ្នាប្រុ​ង​ប្រយ័ត្ន​ខ្ពស់​ជាប់​ជា​និច្ច​ពី​ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលតួលេខ នៃករណីឆ្លងប្រចាំថ្ងៃជំងឺកូវីដ-១៩ មាន​ការ​ឡើងចុះ​ក្នុងកម្រិតតិចតួចក៏ដោយ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តកណ្តាល និងកំពង់ស្ពឺ ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្សប្រជាជនកម្ពុជា ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយសម្តេចសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ និងកណ្តាល នឹង​បន្ត​បោះឆ្នោត​ជូន​គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ និង​ការ​បោះឆ្នោត​ជា​បន្ត​បន្ទាប់។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្តយុទ្ធនាការបោសសម្អាតគ្រាប់មីន និង​យុទ្ធភ័ណ្ឌ​សល់​ពី​សង្គ្រាម ដើម្បីផ្តល់ដីសុវត្ថិភាព និង​ស្នាមញញឹមដ​ល់ប្រជាពលរដ្ឋ។

- សម្តេចតេជោ ហ៊ុន សែន បានបន្តប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ​ឱ្យនាំគ្នាទៅ​ទទួល​វ៉ាក់​សាំង​កូវីដ-១៩ ទាំងដូលមូលដ្ឋាន និងដូសជំរុញទី៣,ទី៤ ព្រមទាំងដូសបន្តបន្ទាប់ឱ្យបានគ្រប់ៗគ្នា តាម​ទី​កន្លែង និងតាមការណែនាំរបស់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង ០៩ និង៣១នាទី

អត្ថបទដែលទាក់ទង

ក្រុមយុវជនសង្គមស៊ីវិល ស្នើដល់រាជរដ្ឋាភិបាលពន្លឿនច្បាប់ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេស​ជាក្រុមភេរវកម្ម
2024/12/20 02:09:56 pm        1
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបឯកឧត្តម អាគីបា តាខេអូ (Akiba Takeo)ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន
2024/12/20 01:42:24 pm        1
មេដឹកនាំក្រុមយុវជនសង្គមស៊ីវិលចាត់ទុកការញុះញង់របស់ទណ្ឌិតក្បត់ជាតិឱ្យពលរដ្ឋធ្វើបដិវត្តន៍នៅកម្ពុជាជាអំពើ «ភេរវកម្ម»
2024/12/19 11:44:18 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនចំនួនជាង៣ពាន់នាក់ ចូលរួមហាត់សមក្បួនដង្ហែ "សាទរកម្ពុជា"

2024/12/22 05:41:53 pm
​ថ្នាក់ដឹកនាំក្រសួងកសិកម្មបន្តទស្សនកិច្ចជុំទី៣ ដើម្បីពិនិត្យខ្សែច្រវាក់ផលិតកម្ម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផលិតជីក្នុងស្រុក​
2024/12/22 05:01:05 pm
​ស.ស.យ.ក. រៀបចំហាត់សមក្បួនដង្ហែ “សាទរកម្ពុជា”ដើម្បីត្រៀមធ្វើការដង្ហែក្បួនថ្មើជើង
2024/12/22 03:20:53 pm
​ដំណើរទស្សនកិច្ចពលរដ្ឋក្នុងខេត្តទិសឦសានឈានដល់ទីបញ្ចប់ដោយជោគជ័យ ក្រោយជូនពលរដ្ឋទស្សនកិច្ចដោយផ្ទាល់ចំនួន១១លើក
2024/12/22 03:12:58 pm
​កងទ័ពប្តេជ្ញាអនុវត្តតាមនយោបាយឈ្នះ ឈ្នះ ដើម្បីសន្តិភាព និងការអភិវឌ្ឍយូរអង្វែង
2024/12/22 01:56:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/12/21 09:22:31 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/12/22 06:18:16 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/12/12 09:02:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/12/18 01:58:18 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/12/12 10:06:01 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am